* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីសុខាភិបាល កោតសរសើរ UNFPA ដែលបានរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពូជ សមភាពយេនឌ័រ និងការអភិវឌ្ឍយុវជននៅកម្ពុជា

04-08-2026 17:53

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់សារជាថ្មីថា UNFPA គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាន ហើយកម្មវិធីសហប្រតិបត្តិការរបស់ UNFPA នៅកម្ពុជា គឺស្របគ្នាយ៉ាងរលូនទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង ផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងបន្តថា «ខ្ញុំពិតជាកោតសរសើរចំពោះ UNFPA ដែលបានរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពូជ សមភាពយេនឌ័រ និងការអភិវឌ្ឍយុវជននៅកម្ពុជាងកន្លងមកនេះ ជាពិសេសការប្តេជ្ញាបន្តសហការជាដៃគូដ៏ជិតស្និទរៀងរហូតទៅ»។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអនុញ្ញាតជូន លោកស្រី Sandra Bernklau នាយិកាទីភ្នាក់ងារសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ UNFPA ក្នុងការលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពូជ សមភាពយេនឌ័រ និងការអភិវឌ្ឍយុវជននៅកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់លោកស្រី Sandra Bernklau ចាប់តាំងពីខែសីហា ឆ្នាំ២០២២ មក។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងជម្រាបជូនក្រសួងសុខាភិបាល អំពី ១) ការកែទម្រង់ប្រព័ន្ធសហប្រជាជាតិ (UN80) និងផែនការយុទ្ធសាស្ត្រ UNFPA ថ្មី ដែលបានបន្ថែមលទ្ធផលយុទ្ធសាស្ត្រទី៤ (Outcome 4) ២) ការប្តេជ្ញាចិត្តលើរួមគ្នា គោលដៅសូន្យបីយ៉ាង ត្រឹមឆ្នាំ២០៣០ (Three Zeros by 2030)។

ជាការឆ្លើយតបលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្រ ចំពោះការកែទម្រង់ប្រព័ន្ធសហប្រជាជាតិ (UN80) និងផែនការយុទ្ធសាស្ត្រថ្មីរបស់ UNFPA ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ UNFPA និងសមិទ្ធផលរួមគ្នានាពេលកន្លងមក រួមមាន៖

*ការដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិ ២០២៥-២០៣៤»

*ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និង «កញ្ចប់សម្ភារថែរក្សាសុខអនាម័យ (Dignity Kits)» ជូនស្ត្រី និងកុមារីងាយរងគ្រោះតាមតំបន់ព្រំដែន

*ការពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបចំពោះមរណភាពមាតា (MPDSR) ការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ដើម្បីរក្សាការកាត់បន្ថយអត្រាមរណភាពរបស់មាតា និងការពង្រីកស្តង់ដា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារក (EmONC) នៅទូទាំងប្រទេសជាដើម៕