* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អភិបាលរាជធានីភ្នំពេញ រាយការណ៍ជូនអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទំលាក់គ្រាប់ពីសំណាក់យោធាថៃ ឈ្លានពានលើទឹកដីកម្ពុជា

04-08-2026 21:10

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ កន្លងមកនេះ ដើម្បីការពារប្រាសាទ និងដើម្បីឱ្យពិភពលោក បានឃើញពីការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។

ការស្នើបែបនេះបានធ្វើឡើងនៅជំនួបសម្តែងការគួរសមជាមួយលោក ផ្លាវីយ៉ូ បូណែតទី (Mr. Flavio Bonetti) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា៖ «នៅពេលសង្រ្គាមបានកើតឡើង ដោយការឈ្លានពានរបស់កងទ័ពថៃ កងទ័ពថៃបានទំលាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទនៅតាមព្រំដែន ដូចជាប្រាសាទតាក្របី និងប្រាសាទព្រះវិហារជាដើម ហើយធ្វើឱ្យខ្ទេចខ្ទាំខ្លាំងជាងគេនោះ គឺប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក។ ខណៈពេលរៀបរាប់នោះ លោក ឃួង ស្រេង បានស្រក់ទឹកភ្នែកសោកស្ដាយ ចំពោះការបំផ្លិចបំផ្លាញ ដោយការទំលាក់គ្រាប់ធ្វើឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័នានា ព្រមទាំងប្រាសាទខ្មែរ ដូចជាប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារជាដើម»។

លោកបានបន្តថា ប្រាសាទព្រះវិហារមិនមែនត្រឹមជាសម្បត្តិបេតិកភណ្ឌសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ តែជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់ពិភពលោក។ ដូច្នេះជាសំណូមពររបស់រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំឱ្យតំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ធ្វើរបាយការណ៍ទៅអង្គការយូណេស្កូ ពីការខ្ទេចខ្ទាំប្រាសាទព្រះវិហារ ដោយការទំលាក់គ្រាប់ពីសំណាក់កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា។

«យើងគិតថា ជាប្រវត្តិសាស្ត្រពីអតីតកាល កងទ័ពសៀមបានយកសត្វដំរីជាច្រើនមកទាញបំផ្លាញប្រាសាទព្រះវិហារ តែយើងមិនបានជឿទាំងស្រុងទេ ព្រោះយើងមិនបានឃើញដោយផ្ទាល់ តែជាក់ស្តែងគឺកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥កន្លងមកនេះ ប្រជាជនខ្មែរបានឃើញច្បាស់ពីអំពើអមនុស្សធម៌របស់កងទ័ពថៃ ដោយបានបំផ្លាញដោយផ្ទាល់លើប្រាសាទព្រះវិហារ»។ នេះជាលើកឡើងបន្ថែមរបស់លោក ឃួង ស្រេង។

លោក ឃួង ស្រេង បានបន្តទៀតថា កម្ពុជាបានហែលឆ្លងសង្គ្រាមគ្រប់បែបយ៉ាង តែមិនធ្លាប់ឈឺចាប់ខ្លាំង ដូចពេលដែលកងទ័ពថៃឈ្លានពានចូលដីកម្ពុជា និងបានបំផ្លាញសម្បតិ្តបេតិកភណ្ឌមនុស្សជាតិនោះទេ។

ជាការឆ្លើយតប លោក ផ្លាវីយ៉ូ បូណែតទី បានមានប្រសាសន៍ថា៖ «កាលពីខែមីនាកន្លងទៅនេះ លោកនិងក្រុមការងារបានចុះទៅដល់ប្រាសាទព្រះវិហារ ដោយបានឱ្យក្រុមការងារពិនិត្យ និងវាយតម្លៃផលប៉ះពាល់តួប្រាសាទ និងសិក្សាគម្រោងជួសជុលប្រាសាទព្រះវិហារឡើងវិញ ដើម្បីគៀងគរជំនួយសម្រាប់ការជួសជុលនេះ»។

លោកបានបន្តថា អង្គការយើងមិនត្រឹមគិតគូរតែការថែទាំ និងជួសជុលប្រាសាទឡើងវិញប៉ុណ្ណោះទេ តែអ្វីដែលសំខាន់មួយទៀតនោះ គឺត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋជាជនភៀសសឹក មានសុខភាពល្អ ការរស់នៅក្នុងជីវភាពសមរម្យ និងពិសេសបានឆាប់ត្រឡប់មកលំនៅដ្ឋានរបស់ពួកគាត់វិញ។

លោក ផ្លាវីយ៉ូ បូណែតទី បានបញ្ជាក់ថា អង្គការយូណេស្កូកំពុងបំពេញបេសកកម្មក្នុងក្របខណ្ឌច្បាប់អន្តរជាតិ នឹងបន្តការងារយ៉ាងសកម្មដើម្បីគាំទ្រកម្ពុជាក្នុងការថែរក្សាបេតិកភណ្ឌ ដោយរាជធានីភ្នំពេញ ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា មានសម្បត្តិបេតិកភណ្ឌយ៉ាងសំបូរបែប ទៅតាមផែនការ និងកញ្ចប់ថវិការបស់ខ្លួនដែលមាន៕