* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យ​សាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូក៣លើកទី៨

05-08-2026 07:09

(សៀមរាប)៖ ពីលើទឹកដីសៀមរាបអង្គរនាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា​អធិប​តី​​បើក​កិច្ច​ប្រជុំរដ្ឋមន្ត្រីលើវិស័យ​សាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ាន​បូក​៣​លើក​​ទី៨ (8th ACCSM+3) នៅសណ្ឋាគារសុខា​ខេត្តសៀម​រាប។

កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតនៅក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់​អា​ស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិក​អាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) បានចាប់ផ្ដើមក្នុងចំណោមប្រទេសសមាជិកអាស៊ានតាំងពីឆ្នាំ១៩៨០ ក្នុងសន្និសីទស្ដីពីការកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ។ ស្ថាប័ននេះត្រូវបាន​បង្កើត​ឡើង​ជាផ្លូវការក្នុងឆ្នាំ១៩៨១ ក្រោមឈ្មោះដើមថា «ASEAN Confere​nce on Civil Service Matters (ACCSM)»។ ក្នុងកិច្ចប្រជុំមន្ត្រី​ជាន់ខ្ពស់ ACCSM លើកទី១៨ នៅខែតុលា ឆ្នាំ២០១៥ នៅប្រទេសហ្វីលីពីន អង្គប្រជុំបាន​ស្នើសុំ​ប្តូរឈ្មោះ និងសម្រេចប្តូរឈ្មោះទៅជា «ASEAN Cooperation on Civil Service Matters (ACCSM)» ជាផ្លូវការដោយប្រមុខ​មុខងារសាធារ​ណៈ​អាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ (ACCSM) ត្រូវបាន​បង្កើតឡើងក្នុងគោលបំណងដ៏សំខាន់ ដើម្បីជំរុញ និងពង្រីកកម្រិតនៃកិច្ច​សហ​ប្រតិ​បត្តិការ​ក្នុងចំណោមមុខងារសាធារណៈនៃបណ្តាប្រទេសអាស៊ាន។ ACC​S​M បានពង្រីកចំនួនប្រទេសជាសមាជិកដល់១០ប្រទេសនៅ​ឆ្នាំ​១៩៩៩។ សម្រាប់​ឆ្នាំ២០២៦ កិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ាន​បូក​បី​លើកទី៨ នៅខេត្តសៀមរាប ប្រទេសកម្ពុជា មានការ​ពង្រីកសមាជិកដល់ ១១​ប្រទេស ដោយរាប់បញ្ចូលទាំងទីម័រឡេស្តេ ដែលទើបនឹងក្លាយជាសមាជិក​អាស៊ាន​ពេញសិទ្ធិនៅឆ្នាំ២០២៥កន្លងទៅនេះ។

ACCSM មានបេសកកម្មសំខាន់ក្នុងការរួមចំណែកសម្រេច​បាននូវចក្ខុ​វិស័យ​អាស៊ាន​ឆ្នាំ២០២៥ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការមុខងារសា​ធារណៈ​ក្នុងតំបន់, ជំរុញកិច្ចសហការដើម្បីលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល គណ​នេយ្យ​ភាពសាធារណៈ និងអភិបាលកិច្ចល្អ។

បន្ថែមពីលើនោះ ACSSM ក៏មានបេសកកម្មស្វែងរកនូវអានុភាពនៃភាពរឹងមាំ​របស់ប្រទេសសមាជិកអាស៊ានតាមរយៈការលើកកម្ពស់យន្តការដែលមានស្រាប់សម្រាប់ការតភ្ជាប់ ការសិក្សារៀនសូត្រ និងការចែករំលែកបទពិសោធន៍​ទៅវិញ​ទៅ​មកក្នុងចំណោមប្រទេសសមាជិក, លើកកម្ពស់ និងផ្តល់ភាពងាយស្រួលក្នុងការ​ការផ្លាស់ប្ដូរឧត្តមានុវត្តន៍ និងការគ្រប់គ្រងនវានុវត្តន៍សាធារណៈផ្សេងទៀត ដោយ​ការលើកកម្ពស់តួនាទីរបស់មជ្ឈមណ្ឌលធនធានអាស៊ាន (ARCs) ជាអ្នកផ្តល់​អ្នកជំនាញការទៅតាមសមត្ថភាពការងារតាមវិស័យនីមួយៗរបស់ពួកគេ, បង្កើត​ការ​គាំទ្រគំនិតផ្តួចផ្តើមដើម្បីជួយដល់ការអភិវឌ្ឍ និងការអនុម័តនូវការ​អនុវត្តថ្មីៗ​ក្នុងមុខងារសាធារណៈអាស៊ាន, អនុវត្តកម្មវិធីផ្សេងៗស្តីពីកិច្ចការមុខងារ​សាធារ​ណៈ ដោយមានការគាំទ្រ និងជំនួយពីដៃគូសន្ទនាអាស៊ាន និងព្រឹត្តិការណ៍ក្នុង​តំបន់ និងអន្តរជាតិផងដែរ។

សម្រាប់កិច្ចប្រជុំ ACCSM វិញ ប្រទេសជាម្ចាស់ផ្ទះរៀបចំ និងដឹកនាំកិច្ចប្រជុំមានអាណត្តិ២ឆ្នាំ ទៅតាមលំដាប់អក្ខរក្រមនៃភាសាអង់គ្លេស។ ក្នុងរយៈពេល២ឆ្នាំនេះ ប្រទេសម្ចាស់ផ្ទះមានភារកិច្ចរៀបចំសម្របសម្រួល និងដឹក​នាំកិច្ចប្រជុំចំនួន២រួមមាន៖ ឆ្នាំទី១ កិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងឆ្នាំទី២ កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន។

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានចែកចេញជា៥បន្ថែមទៀតរួមមាន៖ ១) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ, ២) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូក៣ ស្តីពីមុខងារសាធារណៈ, ៣) កិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ, ៤) កិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានបូក៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ និងទី៥ វេទិកាអាស៊ានបូក៣ ស្តីពីអភិបាលកិច្ចល្អ។

កម្ពុជាធ្លាប់បានបំពេញតួនាទីជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM រួចម្តងមកហើយនៅភ្នំពេញក្នុងឆ្នាំ២០០៥ និងនៅសៀមរាបក្នុងឆ្នាំ២០០៦។ ព្រឹត្តិ​ការណ៍នេះត្រូវបានប្រារព្ធឡើងក្រោមមូលបទ «Human Resource Manage​ment in Public Service as Strategic Partner in National Development: New Paradigm for ASEAN Context» ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលនោះ។

ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ កម្ពុជា បំពេញតួនាទីលើកទី២ ជាប្រធាន និងជាម្ចាស់​ផ្ទះ​រៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨។ ក្នុងឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ACCSM លើកទី២៣ នៅថ្ងៃទី១៩ និងទី២០ ខែឧសភា នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។

ចំណែកនៅឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈរៀបចំ និងដឹកនាំកិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់ ACCSM និង ACCSM+3, វេទិកាស្តីពីអភិបាល​កិច្ចល្អ និងកិច្ចប្រជុំ​ប្រមុខមុខងារសាធារណៈ ACCSM និង ACCSM+3 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាត និងរមណីយដ្ឋានសុខាសៀមរាប ខេត្តសៀមរាប៕