* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងបរិស្ថាន សម្រេចផ្អាកដំណើរការផលិតកម្មរោងចក្រកែច្នៃលោហៈមួយនៅខេត្តកំពត ក្រោយរកឃើញល្មើសច្បាប់ប៉ះពាល់ដល់បរិស្ថាន

05-08-2026 11:53

(កំពត)៖ បន្ទាប់ពីរកឃើញមានករណីបំពានច្បាប់ របស់ក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ស្ថិតនៅភូមិភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដែលបានដំណើរការ ដោយគ្មានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ត្រូវផ្អាកដំណើរការផលិកម្មជាបន្ទាន់ទោះរូបភាពណាក៏ដោយ។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួម ពីមន្ទីរបរិស្ថានខេត្តកំពត បានធ្វើការចុះត្រួតពិនិត្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃលោហធាតុ នៅទីតាំងខាងលើ និងបានរកឃើញ ក្រុមហ៊ុនមិនបានអនុវត្តច្បាប់ជាធរមាននៅកម្ពុជា ដោយគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ និងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា រោងចក្រខាងលើជាប្រភេទរោងចក្រកែច្នៃលោហៈ ក្នុងនោះមានការទាញយកសារធាតុ អង់ទីម៉ូនី (Antimony)ដែលជាសារធាតុរ៉ែដ៏សំខាន់មួយ ដែលប្រើក្នុងអាគុយ គ្រឿងអេឡិចត្រូនិច សម្ភារៈធន់នឹងចរន្តអគ្គិសនី និងបច្ចេកវិទ្យាទំនើបៗជាច្រើន។ ដោយសារតម្រូវការសារធាតុរ៉ែដ៏សំខាន់នេះកើនឡើង ការទទួលខុសត្រូវរបស់រោងចក្រកេច្នៃ មិនបានគិតគូរក្នុងការធានាការពារ ផលប៉ះពាល់ដល់បរិស្ថាន ឬសុខភាពសាធារណៈ ឱ្យបានត្រឹមត្រូវនៅឡើយ។

បើគ្មានការការពារបរិស្ថានត្រឹមត្រូវទេ ការកែច្នៃទាញយកសារធាតុ អង់ទីម៉ូនី អាចបញ្ចេញធូលី លោហធាតុធ្ងន់ និងទឹកសំណល់ដែលបំពុលខ្យល់ ទឹក និងដី។ សារធាតុបំពុលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ការរស់នៅរបស់មនុស្ស សត្វ បំពុលប្រភពទឹក បំពុលដី កាត់បន្ថយផលិតភាពកសិកម្ម និងបង្កហានិភ័យសុខភាពសាធារណៈ។ លើសបីនេះការខូចខាតបរិស្ថាន អាចមានរយៈពេលជាច្រើនឆ្នាំ ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា បន្ទាប់ពីផ្អាកដំណើរសកម្មភាពផលិតកម្មក្រុុមហ៊ុនត្រូវតែមករៀបចំបែបបទ និងធ្វើការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងរៀបចំការទប់ស្កាត់ការបំពុលបបរិស្ថាន ឱ្យស្របតាមច្បាប់​ ទើបអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មឡើងវិញ។ យើងគាំទ្ររាល់ការវិនិយោគទាំងអស់ឱ្យតែស្របបនឹងច្បាប់​ ប៉ុន្តែ យើងមិនគាំទ្រការធ្វើអាជីវកម្មមិនគោរពច្បាប់នោះទេ ច្បាប់ និងបែបបទត្រូវតែគោរព និងធ្វើតាមហើយ ដើម្បីសុវត្ថិភាពបរិស្ថានយើងអស់គ្នា»៕