* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខេត្តពោធិ៍សាត់ត្រៀមខ្លួនបង្កើតប្រវត្តិសាស្ត្រថ្មី ជាមួយកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា លើទំហំផ្ទៃដី១ពាន់ហិកតា ក្នុងទឹកប្រាក់វិនិយោគ៦៨លានដុល្លារ

05-08-2026 13:21

(ពោធិ៍សាត់)៖ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏គួរឱ្យមានមោទនភាពក្រៃលែង សម្រាប់ព្រះរាជាណាចក្រកម្ពុជា ទឹកដីខេត្តពោធិ៍សាត់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍វត្តមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ ដែលមានទំហំធំ និងទំនើបជាងគេបំផុតក្នុងប្រទេស ដែលជាការសហការវិនិយោគអន្តរជាតិ ដ៏មានតម្លៃមហាសាល។

នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន សូណាវីទ្យ (SONAVITH Co., Ltd.) របស់កម្ពុជា បានចាប់ដៃគូសហការគ្នាយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនយក្សផលិតទឹកដោះគោម៉ាឡេស៊ី Farm Fresh Berhad (Farm Fresh Malaysia) និងក្រុមហ៊ុន Alpha Group ដើម្បីបង្កើតគម្រោងវិនិយោគខ្នាតយក្ស ក្រោមឈ្មោះ "FARM FRESH PURSAT" ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំរហូតដល់១ពាន់ហិកតា ជាមួយនឹងទុនវិនិយោគសរុបចំនួន៦៨លានដុល្លារអាមេរិក។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ក្នុងឱកាសនោះថា៖ តាមរយៈការវិនិយោគដ៏ធំនេះ ខេត្តពោធិ៍សាត់នឹងមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅកម្ពុជា ដែលនឹងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងជាប្រវត្តិសាស្ត្រថ្មីរបស់ខេត្ត ក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។

លោកស្រី សុខ ចាន់សូណា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SONAVITH Co., Ltd. បានថ្លែងបញ្ជាក់ថា ភាពជោគជ័យក្នុងការទាក់ទាញទុនវិនិយោគនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងលើកទឹកចិត្ត និងការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានបើកផ្លូវយ៉ាងទូលំទូលាយ ដល់វិស័យឯកជន។

លោក Loi Tuan Ee នាយកក្រុមហ៊ុន Farm Fresh Berhad Malaysia បានបង្ហាញក្តីរំភើប និងមោទនភាព ដោយលើកឡើងថា ក្នុងនាមជាក្រុមហ៊ុនផលិតទឹកដោះគោឈានមុខមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ការបោះទុនវិនិយោគនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលនេះ មិនត្រឹមតែពង្រីកសក្តានុពលអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់ឈ្មោះរបស់ខេត្តពោធិ៍សាត់ និងកម្ពុជា ឱ្យលេចត្រដែតនៅលើឆាកតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកផងដែរ។

គម្រោង FARM FRESH PURSAT ត្រូវបានរំពឹងទុកយ៉ាងមុតមាំថា នឹងក្លាយជាកម្លាំងចលករដ៏មានឥទ្ធិពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារជំនាញកម្រិតខ្ពស់ និងលើកកម្ពស់វិស័យកសិឧស្សាហកម្មរបស់ប្រទេសកម្ពុជាឱ្យ ឈានដល់កម្រិតស្តង់ដារថ្មីមួយទៀត។

គួរជម្រាបជូនថា គម្រោងវិនិយោគជាប្រវត្តិសាស្ត្រនេះ មានទំហំទឹកប្រាក់វិនិយោគ ចំនួន៦៨លានដុល្លារអាមេរិក លើផ្ទៃដីអនុវត្តគម្រោង ១,០០០ហិកតា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវិនិយោគនេះ ជាកិច្ចសហការគ្នារវាងក្រុមហ៊ុន SONAVITH Co., Ltd. (កម្ពុជា), Farm Fresh Berhad (ម៉ាឡេស៊ី) និងAlpha Group។ គោលដៅនៃគម្រោង គឺដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោយកទឹកដោះកម្រិតស្តង់ដារអន្តរជាតិ និងសាងសង់រោងចក្រកែច្នៃទឹកដោះគោក្នុងស្រុក៕