* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រគល់គ្រឿងបរិក្ខារពេទ្យទំនើប ជូនមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង

05-08-2026 14:16

(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់ និងទទួលនូវគ្រឿងបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល ដែលបានផ្ដល់ជូនដោយលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស រួមជាមួយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានរាយការណ៍ថា បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មានមូលដ្ឋានផ្ដល់សេវាសុខាភិបាលសាធារណៈចំនួន ៤៨កន្លែង រួមមានមន្ទីរពេទ្យបង្អែក៣ និងមណ្ឌលសុខភាព៤៥ ដោយមានមន្ត្រីសុខាភិបាលសរុប ៧៩៨នាក់ កំពុងបំពេញបេសកកម្មបម្រើសេវាជូនប្រជាពលរដ្ឋ។ លោកក៏បានបញ្ជាក់ពីការអនុវត្តការងារអាទិភាពរបស់មន្ទីរ ដូចជាការលើកកម្ពស់ការអប់រំសុខភាព ការប្រយុទ្ធប្រឆាំងជំងឺឆ្លង ការពង្រឹងគុណភាពសេវា និងការអភិវឌ្ឍធនធានមនុស្ស។

គ្រឿងបរិក្ខារដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងទទួលបានពីលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមមាន៖ ម៉ាស៊ីនផលិតអុកស៊ីសែនខ្នាតតូចចំនួន ៦គ្រឿង ម៉ាស់ ២កេះធំ និងអាល់កុល ១ ៥០០លីត្រ ស្មើនឹង ៥០កាន។ គ្រឿងបរិក្ខារទាំងនេះ គឺជាតម្រូវការចាំបាច់ដែលនឹងជួយបំពេញតាមតម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងការផ្ដល់ការថែទាំព្យាបាលអ្នកជំងឺ កាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរចំពោះស្នាដៃធំធេងដែលមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងសម្រេចបាន ក្នុងការយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសការខិតខំទប់ស្កាត់ជំងឺគ្រុនឈាមដែលបានរាតត្បាតយ៉ាងធ្ងន់ធ្ងរ។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនានា ក៏ដូចជាការដោះស្រាយបញ្ហាសុខភាពសាធារណៈទូទៅបានយ៉ាងល្អប្រសើរ៕