* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរជាតិអប្សរា ធ្វើកំណាយបុរាណវិទ្យា សិក្សាពីរចនាសម្ព័ន្ធផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង មុនឈានដល់ការជួសជុលពង្រឹងឡើងវិញ

05-08-2026 14:46

(សៀមរាប)៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅតាមបណ្តោយផ្លូវចូលឆ្លងកសិន្ធុខាងលិច នៃប្រាសាទបាគង ដើម្បីប្រមូលទិន្នន័យបច្ចេកទេស និងសិក្សាពីស្ថានភាពខូចខាត នៃរចនាសម្ព័ន្ធទាំងមូល មុននឹងឈានទៅអនុវត្តគម្រោងជួសជុល និងពង្រឹងសោភ័ណភាពស្ពានហាលនេះឡើងវិញ។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានថ្លែងថា ផ្លូវចូលឆ្លងកសិន្ធុខាងលិចរបស់ប្រាសាទបាគង មានប្រវែង ៧០ម៉ែត្រ ទទឹង ១២ម៉ែត្រ និងកម្ពស់ ៤ម៉ែត្រ។ មុននឹងចាប់ផ្តើមការងារជួសជុលជាក់ស្តែង ក្រុមការងារចាំបាច់ត្រូវធ្វើកំណាយបុរាណវិទ្យាជាមុនសិន ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ ដើមទាំងស្រុង ព្រមទាំងរករៀបចំប្រមូលបំណែកថ្មបាយក្រៀម និងចម្លាក់ដងខ្លួននាគ ដែលបានរលុះធ្លាក់ និងកប់នៅក្នុងកសិន្ធុ។

បច្ចុប្បន្ន រចនាសម្ព័ន្ធផ្លូវចូលនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងកាត់កាលវេលាជាង ១,០០០ឆ្នាំ។ ជញ្ជាំងទប់តួថ្នល់ធ្វើអំពីថ្មបាយក្រៀមទាំងសងខាង បានរលុះធ្លាក់ស្ទើរតែទាំងស្រុង។ រីឯ ចម្លាក់ដងខ្លួននាគអមសងខាងផ្លូវ ក៏បានបាត់បង់ពីទីតាំងដើមភាគច្រើនផងដែរ។ កត្តាចម្បង ដែលបណ្តាលឱ្យមានការខូចខាតនេះ គឺបណ្តាលមកពីការដើមឈើដុះចាក់ឫសរីកសាយភាយ និងការហូរច្រោះដីដោយសារទឹកភ្លៀងជារៀងរាល់រដូវវស្សា។

លោកបណ្ឌិត ជា សុជាតិ បុរាណវិទូ និងជាអ្នកទទួលបន្ទុកការងារកំណាយនៅទីតាំងនេះ បានបញ្ជាក់ថា ផ្លូវចូលឆ្លងកសិន្ធុខាងលិចប្រាសាទបាគង ពុំធ្លាប់មានប្រវត្តិ នៃការសិក្សាស្រាវជ្រាវបុរាណវិទ្យា ឬជួសជុលនាពេលកន្លងមកនោះឡើយ។ ហេតុនេះ ការធ្វើកំណាយនាពេលនេះ គឺមានសារសំខាន់បំផុតក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាសន៍ និងបទដ្ឋានបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក។

ក្រុមការងារបានរៀបចំផែនការសកម្មភាព និងបច្ចេកទេសនៃកំណាយ ដោយកំណត់ទីតាំងកំណាយក្នុងជំហានដំបូងយក៤រួមមាន៖ ជ្រុងឦសាន ជ្រុងអាគ្នេយ៍ ជ្រុងនិរតី និងជ្រុងពាយ័ព្យ។ បន្ទាប់មក នឹងបន្តធ្វើកំណាយនៅចំណុចកណ្តាល និងភាគខាងលិចនៃស្ពានហាល។

កំណាយនេះ មានគោលបំណងសិក្សាពី៖

ទី១៖ រចនាសម្ព័ន្ធគ្រឹះនៃផ្លូវចូល កម្រាស់ជញ្ជាំងទប់ថ្មបាយក្រៀម និងបច្ចេកទេសបុកបង្ហាប់ដីក្នុងតួផ្លូវ។
ទី២៖ ពិនិត្យទំនាក់ទំនងរចនាសម្ព័ន្ធរវាងផ្លូវចូល ជាមួយកាំជណ្តើរចុះកសិន្ធុ និងដំណាក់កាលផ្សេងៗនៃការសាងសង់។
ទី៣៖ ស្រាវជ្រាវផ្នែកខាងលើនៃតួផ្លូវ ថាជាកម្រាលរៀបដោយថ្មភក់ ថ្មបាយក្រៀម ឬត្រឹមជាដីបុកបង្ហាប់ ដោយសារបច្ចុប្បន្នពុំមានសល់ស្លាកស្នាមច្បាស់លាស់ និងចុងក្រោយស្វែងរក និងស្រង់យកបំណែកថ្មបាយក្រៀម ព្រមទាំងចម្លាក់ដងខ្លួននាគ និងចម្លាក់គ្រុឌចំនួន ២ (ដែលធ្លាប់ឈរអមសងខាងកន្ទុយនាគនៅទិសខាងកើតស្ពានហាល ហើយបច្ចុប្បន្នសល់តែជើងទម្រ) ដើម្បីយកមកផ្គុំ និងប្រគល់ទីតាំងដើមវិញ៕