* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ចុះ MoU ជំរុញការទូទាត់ e-Payment និងពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រវិស័យទេសចរណ៍

05-08-2026 14:53

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ តំណាងដោយលោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងដោយ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ស្តីពី «ការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment)»។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់ប្រសិទ្ធភាព ភាពងាយស្រួល និងទំនើបកម្មនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍ តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺជាផ្លែផ្កាបន្តពីជំនួបពិភាក្សាលើកទី១ រវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ និងជាជំហានថ្មីមួយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមិទ្ធផល និងការរួមចំណែករបស់ធនាគារ អេស៊ីលីដា ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងការចូលរួមគាំទ្រដល់វិស័យទេសចរណ៍កន្លងមក តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍បុណ្យទន្លេ និងបុណ្យសមុទ្រ ព្រមទាំងកម្មវិធីទេសចរណ៍នានាផងដែរ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ មិនមែនជាទីបញ្ចប់នៃកិច្ចសហប្រតិបត្តិការនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមដ៏មានសារៈសំខាន់ ដើម្បីពង្រីកភាពជាដៃគូរវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ឱ្យកាន់តែទូលំទូលាយ ដោយប្រើប្រាស់បច្ចេកវិទ្យា និងសក្តានុពលរបស់វិស័យឯកជន ចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពធន់ ភាពប្រកួតប្រជែង និងចីរភាព»។

រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យធនាគារ អេស៊ីលីដា បន្តចូលរួមគាំទ្រព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗដែលកម្ពុជាគ្រោងរៀបចំនាពេលខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី និង «ភូមិហ្រ្វង់កូហ្វូនី» ដែលនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ ម្ហូបអាហារ ផលិតផលខ្មែរ និងអត្តសញ្ញាណជាតិទៅកាន់ភ្ញៀវអន្តរជាតិ៕