* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញផ្លូវចិត្ត ចែករំលែកគន្លឹះយកឈ្នះជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ដើម្បីពង្រឹងសុខភាពផ្លូវចិត្តឲ្យកាន់តែល្អប្រសើរ (Video inside)

05-08-2026 14:54

(ភ្នំពេញ)៖ ជំងឺថប់បារម្ភ (Anxiety Disorder) និងជំងឺធ្លាក់ទឹកចិត្ត គឺជាបញ្ហាសុខភាពផ្លូវចិត្ត ដែលអាចប៉ះពាល់ដល់ការសិក្សា ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ។ ការយល់ដឹងអំពីរោគសញ្ញា ការថែរក្សាសុខភាពផ្លូវចិត្តតាមរយៈការគេងគ្រប់គ្រាន់ ហាត់ប្រាណ បរិភោគអាហារមានប្រយោជន៍ និងការចែករំលែកអារម្មណ៍ជាមួយអ្នកដែលទុកចិត្ត អាចជួយកាត់បន្ថយបញ្ហាទាំងនេះបាន។ ប្រសិនបើរោគសញ្ញានៅតែបន្ត គួរស្វែងរកជំនួយពីអ្នកជំនាញ ដើម្បីទទួលបានការព្យាបាល និងការគាំទ្រសមស្រប។

តាមរយៈកិច្ចសម្ភាសន៍របស់ Fresh News លោកបណ្ឌិត កៅ សុវណ្ណតារា សាស្ត្រាចារ្យផ្នែកចិត្ដវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា បញ្ហាផ្លូវចិត្ត គឺបណ្ដាលមកពីកត្ដាច្រើន មិនអាចបណ្ដាលមកពីកត្តាតែមួយនោះទេ អាចនិយាយជារួម មានកត្តាបីធំៗ រួមមាន៖ ទីមួយ៖ កត្តាជីវសាស្ត្រ គឺសំដៅទៅលើកកត្តាសេណេទិច «ស៊ែន» ដែលទទួលបានពីឪពុកម្ដាយមក តាមការសិក្សាបានបង្ហាញឃើញថា ប្រសិនបើកូននៅក្នុងគ្រួសារ ដែលមានសមាជិកធ្លាប់មានបញ្ហាផ្លូវចិត្ត គឺអាចមានឱកាសកើតជំងឺនេះ២ទៅ៤ដង ច្រើនជាងអ្នកដែលអត់មានបញ្ហាក្នុងគ្រួសារ, ទីពីរ៖ កត្តាចិត្តសាស្ត្រ គឺសំដៅទៅដល់របៀបនៃការគិតរបស់មនុស្ស ដែលគិតអវិជ្ជមានរបស់មនុស្ស យើងត្រូវចាំថាស្ថានភាពអត់អាចឲ្យមនុស្សមានបញ្ហាបាននោះទេ ប៉ុន្តែរបៀបដែលមនុស្សគិតទេទើបធ្វើឲ្យមនុស្សមានបញ្ហា និងទីបី៖ កត្តាសង្គម គឺពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងក្នុងសង្គម ទំនាក់ទំនងទំនាស់ដៃគូ សម្ពាធនៃការសិក្សា សម្ពាធការងារ ហិរញ្ញវត្ថុ គ្រោះមហន្តរាយ ក៏ដូចជាវិបត្តិផ្សេងៗ ដូចជាសង្គ្រាម ជាដើម។

លោកសាស្ដ្រាចារ្យរងបណ្ឌិត កៅ សុវណ្ណតារា បានបន្ដថា ការអប់រំចិត្ត គឺវាជាវិធីសាស្ដ្រាមួយដ៏សំខាន់នៅក្នុងការជួយបង្ការ ក៏ដូចជាទប់ស្កាត់ទៅដល់ការអប់រំផ្លូវចិត្ដ។ ការអប់រំផ្លូវចិត្ដ គឺជាការបង្កើនការយល់ដឹងពីខ្លួនឯង បង្រៀនឲ្យមនុស្សចេះគ្រប់គ្រងអារម្មណ៍ផ្លូវចិត្ដ មានការគិតវិជ្ជមាន ជាពិសេសកាត់បន្ថយការរើសអើង ដោយសារតែការរើសអើង បានធ្វើឱ្យប៉ះពាល់ផ្លូវចិត្ដ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍សោកសៅ អស់សង្ឃឹម ឬមានទុក្ខលំបាកក្នុងជីវិត សូមកុំនៅម្នាក់ឯង។ សូមព្យាយាមនិយាយជាមួយមនុស្សដែលអ្នកទុកចិត្ត ដូចជា សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកដែលអាចស្តាប់អ្នកដោយការយល់ចិត្ត និងគោរពអារម្មណ៍របស់អ្នក។

លោកបានបន្តទៀតថា ការថែរក្សាសុខភាពផ្លូវកាយ ក៏ជួយដល់សុខភាពផ្លូវចិត្តផងដែរ។ សូមគេងឱ្យបានគ្រប់គ្រាន់ ទទួលទានអាហារដែលមានជីវជាតិ ហាត់ប្រាណជាប្រចាំ ធ្វើលំហាត់ដកដង្ហើម ឬសមាធិ និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងៗ។ ប្រសិនបើអ្នកបានព្យាយាមដោះស្រាយដោយខ្លួនឯងហើយ ប៉ុន្តែរោគសញ្ញានៅតែបន្ត ឬប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ សូមកុំស្ទាក់ស្ទើរក្នុងការជួបអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត។ ការស្វែងរកជំនួយពីអ្នកជំនាញ មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែជាជំហានដ៏ក្លាហានក្នុងការថែរក្សាខ្លួនឯង និងស្តារសុខភាពផ្លូវចិត្តឡើងវិញ។

បន្ថែមពីនេះ លោកបណ្ឌិតរូបនេះ បានបញ្ជាក់ថា សូមចងចាំថា គ្មានបញ្ហាណាមួយស្ថិតនៅជារៀងរហូតទេ។ ទោះបីជាថ្ងៃនេះអ្នកកំពុងជួបការលំបាកក៏ដោយ ក៏នៅតែមានក្តីសង្ឃឹម និងដំណោះស្រាយ។ សូមផ្តល់ពេលវេលាឱ្យខ្លួនឯង ទទួលយកការពិត ប្រឈមមុខនឹងបញ្ហា និងបន្តដើរទៅមុខមួយជំហានម្តងៗ។ ដោយមានការគាំទ្រពីគ្រួសារ មិត្តភក្តិ និងអ្នកជំនាញ អ្នកអាចយកឈ្នះលើបញ្ហាបាក់ទឹកចិត្ត និងត្រឡប់ទៅរកជីវិតដែលមានសុភមង្គល និងគុណភាពល្អប្រសើរវិញបាន៕

សូមស្ដាប់ការលើកឡើងរបស់ លោកសាស្ដ្រាចារ្យរងបណ្ឌិត កៅ សុវណ្ណតារា ដូចតទៅ៖