* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាសម្ព័ន្ធសង្គមស៊ីវិល ​បន្តជំរុញឱ្យ​អង្គការសង្គមស៊ីវិលក្នុង​ខេត្តកំពង់ស្ពឺ ចូលរួមកសាងសង្គមឌីជីថល​​កម្ពុជា ​និង​​ទប់ស្កាត់ព័ត៌មាន​ក្លែង​ក្លាយក្នុងសហគមន៍

05-08-2026 15:20

(កំពង់ស្ពឺ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំ​វេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ។

អង្គវេទិកានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​​​ភិបាល វ.ស.ស. និងលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយ​មានការអញ្ជើញចូលរួម​ពីតំណាង​អង្គការ​​សង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ថ្លែងក្នុងអង្គវេទិកាសន្ទនានាព្រឹកនេះ លោក ប៉ៃ សំបូរ​ ​បានកោតសរសើរវាយតម្លៃខ្ពស់ និងកោតសរសើរ​ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅថ្នាក់មូលដ្ឋានឱ្យមានការរីកចម្រើនជាលំដាប់ ស្របតាមទស្សនវិស័យ គោលនយោបាយ និងយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ឆ្លើយតបចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន លោក​​អគ្គលេខាធិការ​ បានលើកទឹកចិត្ត​ឱ្យអង្គការសង្គមស៊ីវិលបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពផ្នែកឌីជីថល ដើម្បីឈ្វេងយល់ឱ្យ បានស៊ីជម្រៅអំពីសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងជំរុញបរិវត្តកម្មឌីជីថលក្នុងសហគមន៍ និងការកសាងសង្គមឌីជីថល​​នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តឱ្យយុវជនពង្រឹងសមត្ថភាពតាមរយៈការចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅវិទ្យាស្ថាន​ជាតិពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដើម្បីទទួលបានឱកាសការងារនៅតាមក្រុមហ៊ុន សហគ្រាស ដែលអាចជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ​ក្នុង​មូលដ្ឋានខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានកោតសរសើរ​ចំពោះការចូលរួមយ៉ាងសកម្ម​របស់អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋានក្នុងការចូលរួមអភិរក្ស​ធនធានធម្មជាតិ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ជនបទ និងវិស័យសំខាន់ៗ​ជាច្រើនទៀត។

លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល​ដែលមានប្រតិបត្តិការក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដោយស្មោះត្រង់និងមានតម្លាភាព និងត្រូវអនុវត្តតួនាទីនិងភារកិច្ច​ស្របតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ ​

នៅក្នុងអង្គវេទិកានេះដែរ លោក វ៉េង ពន្លឺ អ្នកស្រាវជ្រាវ នៃបណ្ឌិត្យសភា​​​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា បានចូលរួមធ្វើ​បទបង្ហាញជូនដល់អង្គវេទិកា លើប្រធានបទ «ការយល់ដឹងអំពីអក្ខរកម្ម​ឌីជីថលនិងសុវត្ថិភាព​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់អង្គការសង្គមស៊ីវិល» ដែលជាការចូលរួមចំណែករបស់ វ.ស.ស. ក្នុងការពង្រឹងសមត្ថភាពរបស់អង្គការ​សង្គម​ស៊ីវិលឱ្យបានឈ្វេងយល់អំពី​បរិវត្តកម្ម​​ឌីជីថល និងការយល់ដឹងអំពី​គោលនយោបាយសេដ្ឋកិច្ចនិងសង្គម​ឌីជីថលកម្ពុជា ២០២១-២០៣៥។

ជាងនេះទៀត អង្គវេទិកាសន្ទនាក៏បានបើកទូលាយឱ្យតំណាងអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ស្ពឺ​លើកឡើងនូវបញ្ហា​ប្រឈម​និង​សំណូមពរមកជជែកពិភាក្សាដោយត្រង់ទៅត្រង់មកជាមួយអាជ្ញាធរមូលដ្ឋាន។ ជាលទ្ធផល បញ្ហា​ប្រឈមនិង​​សំណូមពរ​​​មួយចំនួន ត្រូវបានរួមគ្នា​ដោះស្រាយជាក់ស្តែងក្នុងកិច្ច​ពិភាក្សាដោយផ្ទាល់នៅក្នុងអង្គវេទិកា ខណៈដែលបញ្ហា​សេសសល់​​មួយ​​ចំនួន​ទៀត​ នឹងត្រូវ​យកទៅពិភាក្សា​លម្អិតជាមួយអាជ្ញាធរនិង​សមត្ថកិច្ច​​ពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប៕