* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ចំនួន៦រូប ត្រូវបានដកតំណែង និងបន្ថយស័ក្តិ ដោយសារល្មើសវិន័យនគរបាលជាតិ

05-08-2026 16:47

(ភ្នំពេញ)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចដកតំណែង និងបន្ថយស័ក្តិមន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលជាប់ព្រំដែនប្រទេសឡាវ ក្នុងខេត្តស្ទឹងត្រែង ចំនួន ៦រូប ដោយសារតែបានប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ។

តាមសេចក្តីសម្រេចរបស់លោកអភិសន្តិបណ្ឌិត ស សុខា មន្ត្រីនគរបាលទាំង ៦រូប ដែលត្រូវបានចាត់វិធានការវិន័យនេះ រួមមាន៖ វរសេនីយ៍ឯក អ៊ូច មាន នាយប៉ុស្តិ៍, វរសេនីយ៍ឯក ទិត បូរិន នាយរងប៉ុស្តិ៍ និងអនុសេនីយ៍ទោ មាន វឌ្ឍនា មន្ត្រី ត្រូវបានដកចេញពីតំណែង។

ចំណែកឯវរសេនីយ៍ទោ នូ លិតស៉ីផាន់ណា នាយរងប៉ុស្តិ៍ ត្រូវបានបន្ថយស័ក្តិមកនៅត្រឹមថ្នាក់វរសេនីយ៍ត្រី, អនុសេនីយ៍ឯក ម៉េត ស៉ីម៉ាក់ នាយផ្នែកត្រួតពិនិត្យចល័ត និងអនុសេនីយ៍ឯក ឈុន សេងហ៊ួ នាយផ្នែកបែបបទ ត្រូវបានបន្ថយស័ក្តិមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ។

ការដាក់វិន័យទៅលើមន្ត្រីនគរបាលទាំងនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងមហាផ្ទៃ ក្នុងការរក្សាបាននូវភាពស្អាតស្អំ សុចរិតភាព និងប្រសិទ្ធភាពការងាររបស់កងកម្លាំងនគរបាលជាតិ។
វិធានការនេះក៏ជាសារមួយសម្រាប់មន្ត្រីនគរបាលទាំងអស់ ឱ្យបន្តបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពបានយ៉ាងម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងប្រដាប់អាវុធ ដើម្បីបម្រើប្រជាពលរដ្ឋ និងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាព៕