* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកមានជំងឺធ្លាក់ទឹកចិត្ត តែងមានគំនិតអវិជ្ជមានចំពោះខ្លួនឯង, សាស្ត្រាចារ្យចិត្តវិទ្យា បង្ហាញវិធីសាស្ត្រចំនួន៣ ដើម្បីដោះស្រាយបញ្ហានេះ (Video inside)

05-08-2026 17:11

(ភ្នំពេញ)៖ អ្នកមានជំងឺធ្លាក់ទឹកចិត្ត (Depression Disorder) ចូលចិត្តផ្តាច់ខ្លួនពីសង្គម អស់សង្ឃឹម ស្រងូតស្រងាត់ មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ បាត់បង់ចំណាប់អារម្មណ៍ ដេកមិនលក់ គិតច្រើនខុសពីធម្មតា និងតែងមានគំនិតមួយចង់ឱ្យខ្លួនឯងស្លាប់ ដើម្បីបញ្ចប់នូវរាល់បញ្ហាលំបាកទាំងឡាយដែលខ្លួនកំពុងជួប ហើយគំនិតនេះតែលេចឡើងជាប់ជាប្រចាំនៅខ្លួនខួរក្បាលរបស់គាត់, ដើម្បីដោះស្រាយបញ្ហានេះលោកបណ្ឌិត កៅ សុវណ្ណតារា សាស្ត្រាចារ្យចិត្ដវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពិធីដ៏ល្អចំនួន៣ ជួយដោះស្រាយជំងឺធ្លាក់ទឹកចិត្តនេះប្រកបដោយប្រសិទ្ធភាព។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News លោកបណ្ឌិត កៅ សុវណ្ណតារា បានបញ្ជាក់ឱ្យដឹងថា ការគ្រប់គ្រង និងដោះស្រាយជំងឺផ្លូវចិត្តមាន ៣របៀប ដូចជា៖ (១៖ ការជួយខ្លួនឯង៖ ព្យាយាមបង្កើនទំនាក់ទំនងជាមួយមិត្តភក្តិ អ្នកជិតស្និទ្ធឡើងវិញ, ធ្វើសកម្មភាពដែលយើងធ្លាប់ចូលចិត្តឡើងវិញ ចូលរួមសកម្មភាពជាមួយគ្រួសារឡើងវិញ និងមានកត្តាជាច្រើនទៀត (២)៖ រកអ្នកជំនាញផ្លូវចិត្តជួយដោះស្រាយ៖ បើយើងដោះស្រាយបញ្ហាដោយខ្លួនឯងអស់លទ្ធភាពហើយនូវមិនបានប្រសើរឡើង ត្រូវទៅជួបនឹងអ្នកជំនាញចិត្តសាស្រ្ត ដើម្បីធ្វើការដោះស្រាយ និងប្រឹក្សាផ្លូវចិត្តដើម្បីជួយរកដំណោះស្រាយ (៣)៖ ការដោះស្រាយតាមបែបវេជ្ជសាស្ត្រ៖ ការដោះស្រាយនេះគឺសម្រាប់អ្នកមានបញ្ហាធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយដោះស្រាយការប្រើប្រាស់ថ្នាំដើម្បីជួយសម្រួលអារម្មណ៍ឱ្យបានធូរស្បើយ និងបន្តជួយគាំទ្រដោយអ្នកចិត្តសាស្ត្របន្ថែមទៀត។

សូមបញ្ជាក់ដែរថា ជំងឺធ្លាក់ទឹកចិត្ត ជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរមួយប្រភេទ ដែលបណ្តាលមកពីការប្រែប្រួលនៃសារធាតុគីមីក្នុងខួរក្បាល នាំឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ គំនិត និងសកម្មភាពប្រចាំថ្ងៃ។ ជំងឺនេះមិនមែនជាភាពទន់ជ្រាយ ឬគ្រាន់តែជាអារម្មណ៍កើតទុក្ខមួយស្របក់ ដែលអាចបាត់ទៅវិញភ្លាមៗនោះទេ។

រោគសញ្ញាសំខាន់ៗនៃជំងឺធ្លាក់ទឹកចិត្តនេះមានដូចជា (១) អារម្មណ៍ក្រៀមក្រំ៖ អស់សង្ឃឹម ស្រងូតស្រងាត់ ឬមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ (២) បាត់បង់ចំណាប់អារម្មណ៍៖ មិនចង់ធ្វើអ្វីដែលខ្លួនធ្លាប់តែចូលចិត្ត ឬធ្លាប់ធ្វើឱ្យសប្បាយរីករាយ (៣) បញ្ហាដំណេក៖ គេងមិនលក់ ឬគេងច្រើនជ្រុលខុសធម្មតា (៤) អស់កម្លាំង៖ គ្មានថាមពលក្នុងខ្លួន ទោះបីជាមិនបានធ្វើការធ្ងន់ធ្ងរក៏ដោយ (៥) ប្រែប្រួលរបបអាហារ៖ មិនឃ្លានអាហារ ឬញ៉ាំច្រើនខុសប្រក្រតី ធ្វើឱ្យស្រក ឬឡើងទម្ងន់លឿន (៦) ខ្វះការផ្ដោតអារម្មណ៍៖ ពិបាកគិត ពិបាកធ្វើការសម្រេចចិត្ត (៧) មានគំនិតអវិជ្ជមាន៖ គិតចង់ធ្វើបាបខ្លួនឯង ឬមានគំនិតចង់ធ្វើអត្តឃាត។

មូលហេតុចម្បងដែលបណ្តាលឱ្យកើតជំងឺនេះ មិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ វាអាចបណ្តាលមកពីកត្តារួមផ្សំជាច្រើនដូចជា៖ (១) កត្តាជីវសាស្ត្រ៖ ការអតុល្យភាពនៃសារធាតុគីមីនៅក្នុងខួរក្បាល (ដូចជា Serotonin និង Dopamine) ឬកត្តាតំណពូជ (២) កត្តាបរិស្ថាននិងជីវិត៖ ការជួបប្រទះវិបត្តិធ្ងន់ធ្ងរ ដូចជាការបាត់បង់មនុស្សជាទីស្រឡាញ់ ការបែកបាក់គ្រួសារ ការបាត់បង់ការងារ ឬសម្ពាធហិរញ្ញវត្ថុ (៣) សម្ពាធផ្លូវចិត្តរ៉ាំរ៉ៃ៖ ការរស់នៅក្នុងស្ថានភាពតានតឹងចិត្ត (Stress) រយៈពេលយូរ៕