គ្រឿងញៀនបង្កឲ្យមានអំពើហឹង្សា និងឧក្រឹដ្ឋកម្ម! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែសីហា៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៧៧នាក់
05-08-2026 19:06
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ឃាត់ខ្លួនជនសង្ស័យ៧៧នាក់។
* ករណីជួញដូរ ៧ករណី ឃាត់ខ្លួន៤៧នាក់។
* ករណីដឹកជញ្ជូនរក្សាទុក ១០ករណី ឃាត់ខ្លួន២៣នាក់។
* ករណីប្រើប្រាស់ ២ករណី ឃាត់ខ្លួន៧នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦៨៥៩ករណី ឃាត់ខ្លួន១៨១១៩នាក់ (ស្រី១២៥៣នាក់)៕




