* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖​ អ៊ុយក្រែនកំពុងឈ្នះ?

05-08-2026 20:31

(វ៉ាស៊ីនតោន)៖ ក្នុងពេលដែលព័ត៌មានភូមិសាស្ត្រនយោបាយផ្សេងៗមានសភាពអាប់អួ អ៊ុយក្រែនឯណោះវិញហាក់កំពុងសម្លឹងឃើញពន្លឺនៃក្ដីសង្ឃឹម។ ទីក្រុងកៀវកំពុងធ្វើបានយ៉ាងល្អប្រសើរនៅលើសមភូមិ ខ្លាំងជាងពេលណាៗទាំងអស់នាប៉ុន្មានឆ្នាំមកនេះ។ ព្រមពេលជាមួយគ្នា ការលះបង់របស់រុស្ស៉ីបានកើនឡើងជាលំដាប់ ខណៈជោគជ័យខាងយោធាបានថយចុះ។ ប្រសិនបើអាចរក្សាបាននូវទិសដៅបែបនេះ នោះអ៊ុយក្រែនប្រហែលជានៅទីបំផុតទៅ អាចនឹងបង្ខំឱ្យទីក្រុងមូស្គូទទួលយកសន្តិភាពមួយដែលអាចទទួលយកបាន។ ក៏ប៉ុន្តែគេមិនគួរមានសុទិដ្ឋិនិយមខ្លាំងជ្រុលពេកទេ។ ក៏ព្រោះនៅតែមានការសង្ស័យ និងការចោទសួរថាតើអ៊ុយក្រែនអាចរក្សាស្ថានការណ៍មានប្រៀបនេះបានយូរដល់ណា? និងថាតើលោក ពូទីន បើនៅតែរងសម្ពាធកាន់តែខ្លាំង អាចនឹងចាត់វិធានការឆ្លើយតបវិញក្នុងកម្រិតណា?

ចាប់តាំងពីការបរាជ័យនៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែនក្នុងឆ្នាំ២០២៣មក សង្រ្គាមនៅអ៊ុយក្រែនត្រូវបានគេមើលឃើញថាគ្មានភាគីជម្លោះណាមួយអាចធ្វើឱ្យស្ថានការណ៍ប្រែប្រួលធំដុំបាននោះទេ។ ទាហានរុស្ស៉ីត្រូវបានរាយការណ៍ថាមានភាពរីកចម្រើនទៅមុខដោយវាយដណ្ដើមកាន់កាប់ទឹកដីអ៊ុយក្រែនសន្សឹមៗ បើទោះជាភាពរីកចម្រើននេះមានភាពយឺតយ៉ាវដែលក្រុមអ្នកជំនាញលោកខាងលិចខ្លះអះអាងថាមិនសមាមាត្រនឹងការខាតបង់ក៏ដោយ។ ភាពរីកចម្រើននេះទោះតិចតួចក្ដី វាបានអនុញ្ញាតឱ្យលោក ពូទីនអាចជឿជាក់បានថានៅចុងបញ្ចប់រុស្ស៉ីនឹងទទួលបានជ័យជម្នះមិនថាជាជ័យជម្នះបែបណានោះទេ។

ក៏ប៉ុន្តែឆ្នាំ២០២៦ ជារឿងមួយផ្សេងខុសគ្នាស្រឡះ។ អត្រាជោគជ័យរបស់រុស្ស៉ីមានភាពយឺតយ៉ាវជាងឆ្នាំមុនៗ ហើយការបាត់បង់កងទ័ពស្ថិតក្នុងអត្រាដ៏ខ្ពស់។ បើតាមមជ្ឈមណ្ឌល CSIS​ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ទាហានរុស្ស៉ីប្រហែល ៣៥ ០០០នាក់បានស្លាប់ រងរបួស ឬបាត់ខ្លួនក្នុងមួយ ខែៗ។ ចំណែក អ៊ុយក្រែនអាចវាយដណ្ដើមបានទឹកដីមកវិញមួយចំនួនតូចពីកងទ័ពរុស្ស៉ី។ ស្ថានការណ៍សង្រ្គាមសព្វថ្ងៃដែលហាក់អំណោយផលចំពោះអ៊ុយក្រែន កើតឡើងដោយសារតែសមត្ថភាពដ្រូនលំដាប់ពិភពលោករបស់អ៊ុយក្រែន។

ការច្នៃប្រឌិតបានកើនឡើងជាលំដាប់ឥតឈប់ឈរនៅអ៊ុយក្រែន។ ជាឧទាហរណ៍៖ អ៊ុយក្រែនឥលូវមានសមត្ថភាពផលិតដ្រូនខ្នាតតូចបានកាន់តែលឿនរហ័ស ដោយការចំណាយពេលវេលាផលិតបានថយចុះពីច្រើនឆ្នាំមកនៅត្រឹមប៉ុន្មានសប្ដាហ៍ ឬថ្ងៃ។ ដោយឡែក នៅឯសមរភូមិមុខឯណោះវិញ សមត្ថភាពដ្រូនរបស់អ៊ុយក្រែនបានប្រែក្លាយតំបន់សមរភូមិទៅជា «តំបន់មរណៈ» សម្រាប់ទាហានរុស្ស៉ីដោយធ្វើឱ្យពួកគេពិបាកបំផ្លាស់ទី ហើយការប្រមូលផ្ដុំកម្លាំងធ្វើឱ្យពួកគេប្រឈមនឹងការស្លាប់។ សម្រាប់លោក Hal Brands មកវិទ្យាស្ថាន American Enterprise Institute ក្នុងពេលឥលូវនេះ ស្ថានការណ៍ហាក់អំណោយផលដល់អ៊ុយក្រែនខ្លាំងជាងរុស្ស៉ី។

ក្រៅតែពីបង្កើតតំបន់មរណៈសម្រាប់ទាហានរុស្ស៉ីនៅសមរភូមិមុខ អ៊ុយក្រែនបាន និងកំពុងដឹកនាំប្រតិបត្តិការវាយប្រហារដ្រូនរយៈចម្ងាយឆ្ងាយលើ ទឹកដីរុស្ស៉ី ហើយដែលគោលដៅខ្លះស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីសមរភូមិ។ ការវាយប្រហារដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនបានបង្កើតភាពអាប់អួដល់ព្យុហយាត្រាទិវាជ័យជម្នះរបស់លោក ពូទីន កាលពីពេលថ្មីៗនេះក្នុងទីក្រុងមូស្គូ បង្កការរំខានដល់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចក្នុងទីក្រុង St. Petersburg និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រេងដែលជាប្រភពស្វែងរកចំណូលដ៏សំខាន់មួយដើម្បីគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន។

ក្រុមអ្នកសេដ្ឋកិច្ចលោកខាងលិចបានរាយការណ៍ថាការផលិតប្រេងរបស់រុស្ស៉ីបានថយចុះ បើទោះជាប្រេងឡើងថ្លៃដោយសារតែសង្រ្គាមរបស់អាមេរិក ជាមួយអ៉ីរ៉ង់ក៏ដោយ។ ការបាត់បង់កងទ័ពរបស់រុស្ស៉ីនៅលើសមរភូមិប្រចាំខែ ក្នុងពេលឥលូវនេះមានចំនួនស្មើ ឬលើសពីចំនួនកងទ័ពដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើទ័ពទៅទៀត។ មិនតែប៉ុណ្ណោះការខ្វែងគំនិតក្នុងចំណោមឥស្សរជនរុស្ស៉ីក៏បានកើនឡើងផងដែរ រីឯសេដ្ឋកិច្ចរុស្ស៉ីក៏កាន់តែ រងសម្ពាធ។

នៅក្នុងបរិបទការទូតវិញ ក៏មានការប្រែប្រួលផ្អៀងទៅខាងអ៊ុយក្រែនដែរ។ ការបរាជ័យរបស់អតីតនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក្នុងការបោះឆ្នោតសកលកាលពីខែមេសា បានលុបបំបាត់ចោលនូវសម្ព័ន្ធមិត្តដ៏ល្អម្នាក់របស់លោក ពូទីន ហើយប្រៀបដូចជាការដករបាំងមួយដែលតែងតែពាំងផ្លូវរារាំងដល់ការបន្តអនុម័តកញ្ចប់ថវិការបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន។ តែនេះមិនមែនមានន័យថាជ័យជម្នះសម្រាប់អ៊ុយក្រែនជិតមកដល់ហើយនោះទេ។ អ៊ុយក្រែននៅតែមិនទាន់អាចវាយរំដោះទឹកដីមួយផ្នែកធំនៃតំបន់ភាគខាងកើតដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយទាហានរុស្ស៉ីនៅឡើយទេ។ ម្យ៉ាងវិញទៀត វាមិនច្បាស់ថាតើអ៊ុយក្រែនអាចរក្សាឧត្តមភាពដ្រូនបានយូរដល់ណា? ឬក៏វាគ្រាន់តែបណ្ដោះអាសន្ន? កន្លងមកអ៊ុយក្រែនក៏ធ្លាប់មាន ប្រៀបរយៈពេលខ្លីប៉ុណ្ណោះ កាលពីដើមឆ្នាំ២០២៥ ដោយរុស្ស៉ីនៅកាលណោះ បានកែប្រែវិធីសាស្ត្រឱ្យសមស្របនឹងយុទ្ធសាស្ត្ររបស់អ៊ុយក្រែន តាមរយៈការប្រើដ្រូន fiber optic ដើម្បីទម្លុះប្រព័ន្ធសង្រ្គាមអេឡិចត្រូនិករបស់អ៊ុយក្រែន។

យោធារុស្ស៉ីនៅតែមានភាពធន់ រៀនសូត្រពីបទពិសោធន៍ ហើយឧស្សាកម្មរុស្ស៉ីមានសមត្ថភាពផលិតដ្រូន និងអាវុធដទៃទៀតក្នុងបរិមាណដ៏ច្រើន។ ដូច្នេះប្រសិនបើឧត្តមភាពដ្រូនរបស់អ៊ុយក្រែនគ្រាន់តែបណ្ដោះអាសន្ន នោះចំណុចខ្សោយនៃសមត្ថភាពយោធាផ្សេងទៀតដូចជាការខ្វះកងទ័ព ខ្វះខាតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស និងការពឹងផ្អែកលើជំនួយយោធាពីសម្ព័ន្ធមិត្តនឹងលេចឡើងសាជាថ្មី។ រុស្ស៉ីបានបើកការវាយប្រហារយ៉ាងខ្លាំង លើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនកាលពីរដូវរងាឆ្នាំ២០២៥ ហើយនឹងបន្តវាយប្រហារនៅរដូវរងាខាងមុខ។ នៅទីនេះ អ្វីដែលគ្រោះថ្នាក់ នោះគឺលោក ពូទីន បើនៅតែរងសម្ពាធ និងមានជម្រើសកាន់តែតិច ប្រហែលជានឹងមិនស្ទាក់ស្ទើរឡើយក្នុងការបង្កើនជម្លោះ។ លោក ពូទីន បានអះអាងជាយូរមកហើយថាសង្រ្គាមជាមួយអ៊ុយក្រែន គឺជាការប្រយុទ្ធប្រឆាំងនឹងលោកខាងលិច។ ជាច្រើនឆ្នាំមកនេះ លោកបានគំរាមម្ដងហើយម្ដងទៀតពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានធ្វើសង្រ្គាមកូនកាត់ដើម្បីកំញើញឱ្យបណ្ដាប្រទេសអឺរ៉ុបកាត់បន្ថយ ឬបញ្ឈប់ការគាំទ្ររបស់ពួកគេទៅឱ្យអ៊ុយក្រែន។

សង្រ្គាមអ៊ុយក្រែនត្រូវបានគេមើលឃើញថាកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើង។ ជាពិសេសក្រោយដ្រូនរុស្ស៉ីមួយគ្រឿងបានវាយប្រហារលើអគារលំនៅដ្ឋានក្នុងប្រទេសរូម៉ានីដែលជាសមាជិក NATO ស្របពេលរុស្ស៉ីកាន់តែបង្កើនការសម្លុតគំរាមលើបណ្ដាប្រទេសក្នុងតំបន់បាល់ទិក។ តាមក្រុមអ្នកវិភាគ លោក ពូទីនមិនមែនកំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមលោកលើកទី៣ នោះទេ។ តែលោកសង្ឃឹមថាការសម្លុតគំរាមយោធានឹងកំញើញឱ្យអឺរ៉ុបកាត់បន្ថយ ឬបញ្ឈប់ការគាំទ្រសម្រាប់អ៊ុយក្រែន ឬក៏ដាក់សម្ពាធកុំឱ្យអ៊ុយក្រែនវាយប្រហារលើបណ្ដាក្រុងរុស្ស៉ី។ លោក ពូទីន ក៏ប្រហែលជាជឿដែរថាការបង្កើនការសម្លុតគំរាមអាចនឹងនាំមកនូវការអន្តរាគមន៍ការទូតដែលអំណោយចំពោះរុស្ស៉ី ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ក្រុមមន្ត្រី NATO កំពុងព្រួយបារម្ភថាលោក ពូទីន អាចនឹងបង្កជម្លោះយោធាតូចណាមួយ ឬការចូលកាន់កាប់ទឹកដីនៃប្រទេសក្នុងតំបន់បាល់ទិក ជាឧទាហរណ៍ដូចជាអេស្ដូនី ហើយដកទ័ពចេញវិញភ្លាមៗ ដើម្បីបំផ្លាញការជឿទុកចិត្តចំពោះ NATO ហើយបង្ហាញឱ្យអឺរ៉ុបឃើញថា លោក ត្រាំ លែងគាំទ្រពួកគេតទៅទៀត។ ជាការពិតណាស់ សេណារីយ៉ូបែបនេះមានតែក្នុងការគិតប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក ពូទីនដែលបានភ្នាល់គ្រប់យ៉ាងទាំងអស់ដែលលោកមានទៅលើសង្រ្គាមអ៊ុយក្រែន នឹងមិនទទួលយកបរាជ័យដ៏ជូតចត់ដោយងាយនោះទេ ហើយបើមិនអាចទទួលយកបាន នោះហើយវាជាគ្រោះថ្នាក់ ថាតើលោកនឹងធ្វើអ្វីតទៅទៀត៕