* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល

05-08-2026 20:43

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំ «សិក្ខាសាលាផ្ទៀងផ្ទាត់លើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល» ក្រោមអធិបតីភាព ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោកស្រី Cristina Novio Garcia អ្នកគ្រប់គ្រងកម្មវិធីនៃតំណាងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។

សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ សង្គមស៊ីវិល និងអ្នកជំនាញ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់នេះ មុននឹងបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក គង់ ផល្លៈ បានលើកឡើងថា ទិន្នន័យជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍឌីជីថល ខណៈដែលទំនុកចិត្តជាមូលដ្ឋានសម្រាប់ការប្រើប្រាស់សេវាឌីជីថល ការច្នៃប្រឌិត និងការវិនិយោគ។ ការការពារទិន្នន័យបុគ្គលមិនត្រឹមតែការពារសិទ្ធិឯកជនភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការអភិវឌ្ឍ បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងការកសាងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល ត្រូវបានរៀបចំឡើងដោយផ្អែកលើការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការសិក្សាបទពិសោធន៍ជាតិ និងអន្តរជាតិ ដើម្បីបង្កើតក្របខ័ណ្ឌច្បាប់ទំនើប ដែលការពារទិន្នន័យបុគ្គល ពង្រឹងទំនុកចិត្តសាធារណៈ គាំទ្រនវានុវត្តន៍ និងបង្កើនការប្រកួតប្រជែងរបស់កម្ពុជាក្នុងសេដ្ឋកិច្ចឌីជីថល។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមផ្តល់មតិយោបល់ប្រកបដោយស្មារតីស្ថាបនា ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងច្បាប់ឱ្យមានគុណភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងអនាគតឌីជីថលរបស់កម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានចែករំលែកទស្សនៈមួយថា«ការអនុវត្តច្បាប់មិនចាប់ផ្តើមនៅថ្ងៃដែលច្បាប់ចូលជាធរមាននោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីដំណាក់កាលនៃការតាក់តែងច្បាប់ និងការត្រៀមខ្លួន។ ច្បាប់មួយអាចទទួលបានជោគជ័យ ល្គឹកណាមានការចូលរួម និងការគាំទ្រពីភាគីពាក់ព័ន្ធ»។
លោកបន្ថែមថា«ការពិគ្រោះយោបល់កន្លងមក និងសិក្ខាសាលាផ្ទៀងផ្ទាត់នាពេលនេះ មិនមែនគ្រាន់តែជាដំណើរការតាក់តែងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដំបូងនៃការអនុវត្តច្បាប់ផងដែរ។ តាមរយៈការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់ យើងបានរួមគ្នាកសាងការយល់ដឹង ពង្រឹងទំនុកចិត្ត និងត្រៀមខ្លួន ដើម្បីធានាឱ្យការអនុវត្តច្បាប់នេះទទួលបានជោគជ័យ»។
លោក គង់ ផល្លៈបានបញ្ចប់ប្រសាសន៍ដោយសង្កត់ធ្ងន់ថា«បញ្ញាសិប្បនិម្មិត (AI) អាចកំណត់អនាគតរបស់យើង ប៉ុន្តែការការពារទិន្នន័យបុគ្គល នឹងកំណត់ថា អនាគតនោះអាចទទួលបានទំនុកចិត្តដែរឬទេ»។