* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរសុខាភិបាលខេត្តព្រះវិហារ បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម នៅស្រុកជ័យសែន

05-08-2026 21:21

(ព្រះវិហារ)៖ អនុវត្តតាមការណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក្រុមការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានចុះអនុវត្តសកម្មភាពបាញ់ថ្នាំសម្លាប់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម នៅតាមសហគមន៍ ក្នុងភូមិស្លែង និងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។

ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំនួនមូសខ្លា និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺគ្រុនឈាម ជាពិសេសការពារសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងរដូវវស្សាដែលជាពេលវេលាមូសបង្កើតពូជបានច្រើន។

តាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារបានចុះបាញ់ថ្នាំសម្លាប់មូសនៅតាមខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន ៦៨២ខ្នងផ្ទះ ក្នុងភូមិស្លែង និងភូមិខ្យង ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យនៃការកើនឡើងជំងឺគ្រុនឈាមក្នុងតំបន់។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមអនុវត្តវិធានការការពារជំងឺគ្រុនឈាម ដោយត្រូវលុបបំបាត់ជម្រកមូស ដូចជា ការគ្រប់គ្រងធុងទឹក កំប៉ុង កង់ចាស់ ឬវត្ថុដែលអាចដក់ទឹកជុំវិញផ្ទះ និងត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅពេលមានរោគសញ្ញាសង្ស័យ។

សកម្មភាពនេះ ជាផ្នែកមួយនៃការអនុវត្តផែនការប្រយុទ្ធនឹងជំងឺគ្រុនឈាមរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយការរីករាលដាលជំងឺគ្រុនឈាមនៅក្នុងសហគមន៍៕