* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-កូរ៉េ ចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទានឥតសំណងជំហាន២ គាំទ្រគម្រោងភូមិសន្តិភាពនៅខេត្តបាត់ដំបង

05-08-2026 21:19

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិ ជំហាន២របស់គម្រោងការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ

ពិធីនេះក្រោមអធិបតីភាពលោក ឆាយ ឫទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក គីម ចាងយុង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា គម្រោងភូមិសន្តិភាពបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ដោយផ្តោតលើអភិបាលកិច្ចល្អ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការបង្កើនប្រាក់ចំណូលគ្រួសារ និងការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងអនាម័យជនបទ។លោកបន្តថា សមិទ្ធផលទាំងនេះរួមមានការសាងសង់មណ្ឌលសុខភាព មជ្ឈមណ្ឌលសិក្សា ការជីក និងស្តារស្រះសហគមន៍ ការសាងសង់ស្ថានីយផលិតទឹកស្អាត និងរោងផ្ទះសំណាញ់ជាដើម។

លោកអភិបាលខេត្តបានចាត់ទុកសមិទ្ធផលទាំងនេះជាកិច្ចសហការដ៏រឹងមាំរវាងរដ្ឋបាលខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមូលដ្ឋាន ក្រោមហិរញ្ញប្បទានដោយ KOICA ដែលបង្ហាញពីការកាត់បន្ថយភាពក្រីក្រ និងបង្កើនសកម្មភាពសេដ្ឋកិច្ចគ្រួសារ។ សមិទ្ធផលទាំងនេះមិនត្រឹមតែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព និងទំនុកចិត្តរវាងភាគីពាក់ព័ន្ធទាំងអស់។
គម្រោង «ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» គឺជាគំនិតផ្តួចផ្តើមរួមគ្នាផ្ដល់ហិរញ្ញប្បទានឥតសំណងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមកិច្ចសហការសម្របសម្រួលអនុវត្តផ្ទាល់ដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងរយៈពេល៥ឆ្នាំនេះផ្តោតលើការអភិវឌ្ឍភូមិចំនួន៣០ នៅក្នុងខេត្តជាប់ព្រំដែនចំនួន៣ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដើម្បីកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់បរិស្ថានរស់នៅប្រកបដោយសុវត្ថិភាព សន្តិភាព និងចីរភាព។

លោក សង្កត់ធ្ងន់ថា រដ្ឋបាលខេត្តបាត់ដំបង នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដៃគូអភិវឌ្ឍន៍អាជ្ញាធរពាក់ព័ន្ធក្នុងការថែរក្សាគ្រប់គ្រង និងប្រើប្រាស់សមិទ្ធផលទាំងនេះឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីផ្ដល់ ផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ៕