* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលខេត្តបាត់ដំបង បំភ្លឺពីគម្រោងសាងសង់ចំណតទូកទេសចរណ៍នៅមាត់ស្ទឹងសង្កែ ដើម្បីទាក់ទាញវិនិយោគ និងទេសចរណ៍

05-08-2026 22:24

(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានជាសាធារណៈ បន្ទាប់ពីមានការចោទសួរនៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីការសាងសង់អគារពាណិជ្ជកម្មលើដីសួនច្បារមាត់ស្ទឹងសង្កែ ជាប់វិមានឯករាជ្យ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ទីតាំងទាំងនេះជាសំណង់របស់រដ្ឋ ដែលមានគោលបំណងទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

យោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតជាគោលការណ៍វិនិយោគធ្វើអាជីវកម្មចំណត និងទូកទេសចរណ៍ នៅស្ទឹងសង្កែ ក្រុងបាត់ដំបង តាមរយៈលិខិតលេខ ៥៣៩ សហវ.លស.អទច ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះរួមមានការសាងសង់ចំណតទូកចំនួន ២ទីតាំង។ ទីតាំងទី១ គឺនៅជិតវេទិកាអុំទូក ដែលមានកន្លែងលក់ដូរ កន្លែងលក់សំបុត្រ និងកន្លែងរង់ចាំ ព្រមទាំងជណ្តើរបេតុងចុះស្ទឹង។ ចំណែកទីតាំងទី២ គឺនៅមាត់ស្ទឹងសង្កែ ចន្លោះពីបន្ទប់ទឹកសាធារណៈ និងស្ថានីយ៍បូមទឹកឆៅ ដែលមានកន្លែងលក់ដូរ កន្លែងរង់ចាំ និងជណ្តើរបេតុងចុះស្ទឹងដូចគ្នា។

ការសាងសង់អគារទាំងពីរទីតាំងនេះ ត្រូវបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ដោយគណៈកម្មការចម្រុះ ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីធានាថាមិនប៉ះពាល់ដល់សោភ័ណភាពទីសាធារណៈឡើយ។ រដ្ឋបាលខេត្តបានសង្កត់ធ្ងន់ថា ការសាងសង់អគារលើដីរដ្ឋទាំងពីរនេះ គឺមានគោលការណ៍អនុញ្ញាតត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនៅពេលចប់អាណត្តិកិច្ចសន្យា អ្នកវិនិយោគត្រូវប្រគល់ទីតាំង និងសំណង់ទាំងអស់ជូនរដ្ឋគ្រប់គ្រងទុកជាទ្រព្យសម្បត្តិរដ្ឋវិញ ដោយគ្មានលក្ខខណ្ឌអ្វីឡើយ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។