* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្នងការដ្ឋានខេត្តពោធិ៍សាត់ ចេញសេចក្តីប្រកាសព័ត៌មានបឋម ជុំវិញករណីបោកគ្រាប់បែកនៅឃុំអូសោមដែលបណ្តាលឱ្យមានមនុស្សស្លាប់៦នាក់ និងរបួសម្នាក់

05-08-2026 22:52

(ពោធិ៍សាត់)៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានបឋម ជុំវិញករណីបង្ក្រាបករណីមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាក្នុងគ្រួសារមួយ នៅអូសោម ដោយជនសង្ស័យបានបោកគ្រាប់បែក ​បណ្តាលឱ្យមន្រ្តីនគរបាល និងប្រជាការពារចំនួន ៥រូប បានពលីជីវិត ជនបង្កម្នាក់ស្លាប់ និងប្រជាការពារម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៧:០០នាទី នៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមសេចក្តីប្រកាសព័ត៌មានបឋមរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីនេះបានកើតឡើងបន្ទាប់ពីប្រពន្ធរបស់ជនសង្ស័យឈ្មោះ អែម ដុំ បានទៅប្ដឹងលោកមេប៉ុស្តិ៍អូរសោម អំពីប្ដីរបស់ខ្លួនបានប្រើអំពើហិង្សាវាយដំមកលើខ្លួន។

ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងប្រជាការពារសរុបចំនួន ៧នាក់ ចុះទៅអន្តរាគមន៍ភ្លាមៗ។

នៅពេលកម្លាំងសមត្ថកិច្ចចូលទៅបង្ក្រាបនាំខ្លួនជនសង្ស័យ ជនសង្ស័យបានគំរាមកំហែងមិនឲ្យចូល។ ពេលនោះ លោកមេប៉ុស្តិ៍ និងប្រជាការពារបានស្ទុះចូលទៅឱបជនសង្ស័យ ស្រាប់តែជនសង្ស័យដែលមានគ្រាប់បែកនៅនឹងដៃ បានប្រលែងគ្រាប់បែកផ្ទុះឡើង បណ្ដាលឲ្យមានការបាត់បង់ជីវិត និងរបួសធ្ងន់។

ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យ លោកអនុសេនីយ៍ឯក សោម រ៉ា នាយប៉ុស្តិ៍, លោកអនុសេនីយ៍ត្រី សូ សុវណ្ណារិទ្ធ មន្ត្រីប៉ុស្តិ៍, លោក ជន ប្រិម ប្រជាការពារ, លោក សុខ អាន ប្រជាការពារ, លោក ចិន្តា ប្រជាការពារ និងជនបង្កឈ្មោះ អែម ដុំ បានស្លាប់បាត់បង់ជីវិត។ ចំណែកលោក វ៉ី វឿន ប្រជាការពារ បានរងរបួសធ្ងន់៕