* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក មិនត្រឹមត្រូវ

06-08-2026 08:25

(ភ្នំពេញ)៖ ការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក (E-waste) មិនត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស បរិស្ថាន និងសេដ្ឋកិច្ច នៅពេលសំណល់ទាំងនេះត្រូវបានទុកដាក់ បោះចោល ឬកែច្នៃដោយគ្មានបច្ចេកទេសត្រឹមត្រូវ។

ដោយសារសារធាតុគ្រោះថ្នាក់ និងលោហធាតុធ្ងន់ ដូចជា សំណ (Lead) បារត (Mercury) កាត់ម្យ៉ូម (Cadmium) និងលីចូម (Lithium) ព្រមទាំង សារធាតុទប់ស្កាត់ភាពងាយឆេះ (Flame Retardants) ដូចជាសារធាតុប៉ូលីប្រូមីណេត ឌីផេនីល អេទែ (Polybrominated Diphenyl Ethers) អាចសាយភាយ ឬបញ្ចេញទៅក្នុងដី ទឹក និងខ្យល់។

ការដុតសំណល់ ដែលមានសារធាតុទាំងអស់នេះ ក៏អាចបង្កើតសារធាតុពុល ដូចជា ឌីអុកស៊ីន (Dioxins) និងហ្វូរ៉ាន់ (Furans) ដែលមានគ្រោះថ្នាក់ខ្ពស់ដល់សុខភាពមនុស្ស និងបរិស្ថាន។

សារធាតុពុលទាំងនេះអាចចូលទៅក្នុងខ្សែច្រវ៉ាក់អាហារ និងផ្លូវដង្ហើម ដែលបង្កហានិភ័យសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ដូចជា បង្កជាជំងឺផ្លូវដង្ហើម ខូចខាតប្រព័ន្ធប្រសាទ តម្រងនោម ថ្លើម និងបង្កើនហានិភ័យនៃជំងឺមហារីក ព្រមទាំងប៉ះពាល់ដល់ការវិវត្តសារពាង្គកាយ និងបញ្ញារបស់ទារក និងកុមារតូចៗ ដែលកំពុងលូតលាស់ទៀតផង។

លើសពីនេះ ការទុកដាក់និងកែច្នៃសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក មិនត្រឹមត្រូវ អាចបង្កការផ្ទុះ និងអគ្គិភ័យ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត ទ្រព្យសម្បត្តិឯកជននិងសាធារណៈផងដែរ។

កត្តានេះបង្កការប៉ះពាល់ដល់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាសហគមន៍ ពិសេសប្រជាពលរដ្ឋរស់នៅជិតទីតាំងស្តុកទុក និងកែច្នៃសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក ព្រមទាំងបង្កការខាតបង់នូវថវិកាសម្រាប់ការចំណាយលើការស្តារបរិស្ថានឡើងវិញ និងការព្យាបាលសុខភាព៕

ប្រភព៖ នាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់