* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Infantino សុំទោសចំពោះកំហុសបច្ចេកទេស និងប្តេជ្ញាដឹកនាំ FIFA បន្តទៀត

06-08-2026 09:05

(បរទេស)៖ លោក Gianni Infantino បានចេញមកសុំទោសចំពោះ «កំហុសបច្ចេកទេស» ដែលលោកបានបង្កើតឡើង ពីគោលបំណងលក់ភាគហ៊ុនទៅឱ្យឯកជន ក្នុងប្រកួតសំខាន់ៗដែលត្រូវបានរំសាយចោលវិញនាពេលថ្មីៗនេះ ជាមួយនឹងការភ្ជាប់ក្នុងនាមជាប្រធាន FIFA ដដែលទៀតផង។

ការថ្លែងប្រកបដោយជំនឿជាក់ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា បុរសវ័យ ៥៦ឆ្នាំសញ្ជាតិស្វីសរូបនេះ បានចាត់ទុក វាជាកំហុសបច្ចេកទេស និងគូសបញ្ជាក់ពីជំហរបន្តដឹកនាំ FIFA ថែមទៀត នៅក្នុងកិច្ចប្រជុំប្រតិបត្តិរបស់សហព័ន្ធ ស្ថិតក្នុងទីក្រុង Rabat ប្រទេសម៉ារ៉ុកកាលពីថ្ងៃពុធម្សិលមិញ។

កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ FIFA ប្រចាំតំបន់អាហ្រ្វិកនេះដែរត្រូវបានរៀបចំឡើង ដើម្បីស្វែងរកការគាំទ្រក្នុងអាណត្តិទី៤ របស់លោកជាបន្តទៀត ក្រោយរងរលករិះគន់ជាខ្លាំង ជុំវិញគម្រោងលក់ភាគហ៊ុនព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup។

ទោះជាយ៉ាងណា ក្រោយពីកិច្ចប្រជុំដែលអូសបន្លាយដល់ទៅជាង ៤ម៉ោង សេចក្តីថ្លែងការណ៍រួមពីលោក Grafstrom និងក្រុមប្រឹក្សាភិបាលបានរំលេចថា «នៅតែបន្តគាំទ្រលោក Infantino ធ្វើជាប្រធាន FIFA យ៉ាងពេញទំហឹងដដែល»។

ទាំងលោក Infantino រួមទាំងលោក Grafstrom បានចុះហត្ថលេខារួមគ្នានៅលើសំបុត្រ ១ច្បាប់ ដែលបានផ្ញើជូនអនុប្រធាន និងសមាជិក FIFA ទាំង ២១១ប្រទេសទាំងអស់ ដោយបានទទួលស្គាល់នូវ «កំហុសឆ្គាំឆ្គង និងប្តេជ្ញាថា នឹងមិនឱ្យកើតមានឡើងម្តងទៀតឡើយ»។

លោក Gianni Infantino ធ្លាប់បានប្រកាសហើយថា នឹងបន្តឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិទី៤ របស់លោកទៀត សម្រាប់អាណត្តិឆ្នាំ ២០២៧-២០៣១ ដែលនឹងបោះឆ្នោតនាអំឡុងខែមីនា ឆ្នាំ២០២៧ ខាងមុខ ក្រោយពេលដឹកនាំស្ថាប័នកំពូលបាល់ទាត់មួយនេះអស់ជាង ១០ឆ្នាំ ដែលជំនួសតំណែងលោក Sepp Blatter ដែលមានសញ្ជាតិស្វីសដូចគ្នា៕