* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកំពុងលើកកម្ពស់គុណភាព នៃការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Video inside)

06-08-2026 10:51

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ បានលើកឡើងថា ក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្ស រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងលើកកម្ពស់គុណភាព នៃការអប់រំ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ការអភិវឌ្ឍជំនាញ ទាំងជំនាញរឹង និងជំនាញទន់។

ក្នុងឱកាសនៃការអញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តាសេដ្ឋកិច្ច និងសម្ពោធអគារសិក្សាកំពស់៦ជាន់ សមិទ្ធផលនានា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រៅពីនេះរាជរដ្ឋាភិបាល ក៏គិតគូរដល់ការររៀបចំកម្លាំងពលកម្មឲ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្របខ័ណ្ឌអភិវឌ្ឍន៍មូលធនមនុស្ស រាជរដ្ឋាភិបាលបាននិងកំពុងលើក​កម្ពស់​គុណភាព នៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការអភិវឌ្ឍជំនាញ ទាំងជំនាញរឹង និងជំនាញទន់, ការរៀបចំកម្លាំងពលកម្មឲ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ និងបច្ចេកវិទ្យាឌីជីថល តាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ និងការលើកកម្ពស់សុខភាពសាធារណៈ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី, រាជរដ្ឋាភិបាល ក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន តាមរយៈការកែទម្រង់ស្ថាប័ន និង​អភិបាល​កិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃ​បដិវត្តឧស្សាហកម្ម៤.០ តាមរយៈការកែលម្អវេទិកាឌីជីថល និងបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការ​ផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និងសម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេក​វិទ្យាឌីជីថលទៅ​ក្នុង​ការរៀន និងការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅតាមសាលារៀន និងការ​បង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច​ជាតិ, បរិវត្តកម្មបច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបន្តយកចិត្តទុកដាក់ខ្ពស់​លើ​ការ​​អភិវឌ្ឍមូលធនមនុស្ស ឲ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួត​ប្រជែងក្នុង​ទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួត​ប្រជែង​លើគ្រប់​ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរក​ការប្រើ​ប្រាស់​បច្ចេកវិទ្យា និងការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និងកសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ៕

ម៉ោង៨៖៤៨៖៤០ ដល់៨៖៤៩៖៣៩