* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង ជាពិសេសអត់រៀន ក៏បានសញ្ញាបត្រដែរ (Video inside)

06-08-2026 10:53

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានថ្លែងក្រើនរំលឹកដល់គ្រឹះស្ថានអប់រំ កុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង ជាពិសេសអត់រៀន ក៏បានសញ្ញាបត្រ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តាសេដ្ឋកិច្ច និងសម្ពោធអគារសិក្សាកំពស់៦ជាន់ សមិទ្ធផលនានា។

សម្ដេចបវរធិបតី បានថ្លែងថា​ សាលាមិនមែនគ្រាន់តែកន្លែងផ្ដល់សញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែសាលាគួរតែជាកន្លែងដែលមានលក្ខខណ្ឌ និងរបៀបក្នុងការបង្រៀន ដែលធ្វើឱ្យសិស្សនិស្សិតអាចមានជំនាញមួយច្បាស់លាស់ ហើយអាចប្រើប្រាស់បាន។

សម្ដេច បានគូសបញ្ជាក់ថា «បើសិស្សគ្រាន់តែប្រើ Ai ហើយជាប់ដែរ នោះពេលទៅធ្វើការមិនកើតទេ។ កុំភ្លេចថាសិស្សម្នាក់ៗចេញទៅគ្មានជំនាញច្បាស់លាស់ នាំឱ្យប្រទេសជាតិមួយសម្បូរតែធនធានមនុស្សដែលខ្វះសមត្ថភាព»។

សម្ដេច ចង់ឃើញនិស្សិតដែលបានបញ្ចប់ការសិក្សាមានជំនាញច្បាស់លាស់ ឥរិយាបថល្អ ដើម្បីជាធនធានសម្រាប់ប្រទេសជាតិ។ សម្ដេច បានថ្លែងថា កុំរំពឹងតែនៅលើសញ្ញាបត្រ និងពិន្ទុល្អតែមួយមុខ ត្រូវផ្ដល់តម្លៃដល់ចំណេះដឹងពិតប្រាកដ និងចំណេះជំនាញដែលខ្លួនបានខិតខំ ដើម្បីអនាគតរបស់ខ្លួននៅពេលខាងមុខ។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់និស្សិតទាំងអស់ ព្យាយាមស្រាវជ្រាវបន្ថែម ដោយពង្រឹងទៅលើជំនាញដែលខ្លួនមាន មួយក្ដី ពីរក្ដី ត្រូវតែចាប់យកហើយចេះឱ្យច្បាស់លើជំនាញមួយឬពីរនោះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ចំពោះគុណភាពសិក្សា សាលាត្រូវកម្រិតលក្ខខណ្ឌក្នុងការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានច្បាស់លាស់មុននឹងណែនាំឱ្យនិស្សិតប្រើប្រាស់ ព្រោះយើងចង់ឱ្យមនុស្សធ្វើការងារ មិនមែនពឹងផ្អែកទាំងស្រុងលើ Ai នោះទេ។

សម្ដេច បានសង្កត់ធ្ងន់ថា៖ «បំណិនក្នុងខ្លួន បំណិនក្នុងមូលដ្ឋាន ត្រូវតែមាន បច្ចេកវិទ្យាជួយជំរុញបន្ថែម ហើយសូមឱ្យក្រសួងអប់រំពិនិត្យមើល និងស្នើដល់សាកលវិទ្យាល័យរដ្ឋ និងឯកជន ត្រូវស្រាវជ្រាវជាប្រចាំ ព្រោះធនធានមនុស្សគឺពឹងលើយើង ប្រទេសជាតិយើងពឹងលើយើង រដ្ឋាភិបាលបានដាក់គោលនយោបាយពង្រឹងធនធានមនុស្សហើយ តួអង្គជាក់ស្ដែងគឺគ្រឹះស្ថានអប់រំទាំងអស់»។

ជាមួយគ្នានេះ សម្ដេចបវរធិបតី បានបញ្ជាក់បន្ថែមថា គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន មិនត្រូវទម្លាក់គុណភាពនោះទេ ពោលគឺសិស្សមិនបានរៀនតែចេញសញ្ញាបត្រឱ្យ នេះជាបញ្ហាដែលត្រូវយកចិត្តទុកដាក់។ សម្ដេច មានប្រសាសន៍ណែនាំដល់គ្រប់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន តាំងពីថ្នាក់តូចរហូតដល់ធំ ត្រូវពង្រឹងឱ្យបានខ្ពស់ទាំងគុណភាព បំណិន និងឥរិយាបថ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅពេលដែលគុណភាពសាលាល្អ សិស្សមានវិន័យ ក្រោយបញ្ចប់ការសិក្សាគាត់នឹងអាចទទួលបានឱកាសការងារដែលមានប្រាក់ចំណូលសមរម្យ ស្របតាមចំណេះជំនាញដែលគាត់មាន ជាពិសេសជាមនុស្សដែលមានការតស៊ូ ខិតខំប្រឹងប្រែងក្នុងការបំពេញការងាររបស់ខ្លួន៕