* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចធិបតី ហ៊ុន ម៉ាណែត ចែករំលែកបទពិសោធន៍សិក្សា នៅសាលាបណ្ឌិត្យយោធាអាមេរិក, ឆ្នាំដំបូងគេបង្រៀនលើឥរិយាបថ ការទទួលខុសត្រូវ និងប្រឹងប្រែងចំពោះការងារ (Video inside)

06-08-2026 11:15

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចែករំលែកពីបទពិសោធន៍ពេលសិក្សា នៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក។ សម្តេចមហាបវរធិបតី បានលើកឡើងថា នៅទីនោះ ឆ្នាំដំបូងគេបង្រៀនផ្តោតជាសំខាន់លើឥរិយាបថក្នុងការទទួលខុសត្រូវ និងប្រឹងប្រែងឱ្យអស់លទ្ធភាពចំពោះការងារដែលទទួលបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច និងសម្ពោធអគារសិក្សាកម្ពស់ ៦ជាន់ សមិទ្ធផលនានា នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ភាពតឹងតែងដល់និស្សិត នៅសាលាបណ្ឌិត្យ​យោ​ធា​អាមេរិក គេចង់បង្រៀនថា ការងារជោគជ័យ ឬបរាជ័យ ដោយសារតែខ្លួនឯង ហើយមុននឹងរកលេសក្រៅខ្លួន ត្រូវមើលខ្លួនឯងថា អ្វីក៏ដោយនៅក្នុងយើងទាំងអស់។

បន្ថែមលើនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា នៅទីនោះគេក៏បង្រៀនពី Honor Code មិនឲ្យនិស្សិត កុហក បោកប្រាស់ ឬចូលដៃជាមួយអ្នកបោក និងលួច។ កំហុសអីផ្សេង ជាប់ពិន័យលាងបង្គន់ តែកំហុសបោកប្រាប់នេះ ត្រូវដេញចេញដោយស្វ័យប្រវត្តិ។

ទន្ទឹមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សារៀនសូត្រមិនត្រូវផ្តោតត្រឹមពិន្ទុ និងចំណេះនោះទេ តែត្រូវផ្តោតលើឥរិយាបថដែរ។ មជ្ឈដ្ឋានការងារដែលល្អប្រសើរត្រូវការគុណភាព បំណិន និងឥរិយាបថនេះហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវ ខ្ញុំយកបទពិសោធន៍សាលាយោធាចុះ សាលាយោធានេះ វាខុសពីគេ កាលនៅអាមេរិក។ សាលាហ្នឹងខុសពីគេនៅអាមេរិកផង ប៉ុន្តែគេមានគោលដៅច្បាស់លាស់ គឺបណ្តុះសមត្ថភាព ជំនាញ និងឥរិយាបទ ទៅជាមេទ័ព។ ប៉ុន្តែ ខ្ញុំយល់ថា ចេញធ្វើការក្នុងកងទ័ព ឬស៉ីវិល អត់ខុសគ្នាទេ។ មេរៀន ខ្ញុំរៀននៅទីនោះ ៤ឆ្នាំ ខ្ញុំតែងតែនិយាយថា ខ្ញុំភ្លេចអស់ហើយ អាមេរៀនក្នុងសៀវភៅ។ ប៉ុន្តែ ឥរិយាបទ ក្នុងជីវិត ខ្ញុំអត់ភ្លេចទេ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ចូលទៅដល់ថ្ងៃដំបូង សិស្សចូលទៅដល់ភ្លាម ដកសិទ្ធិនិយាយទាំងអស់ គឺឲ្យនិយាយតែ ៤ពាក្យគត់ Yes Sir, No Sir, No excuse Sir, And Sir I do not understand ។ មួយឆ្នាំដំបូង គឺអត់ឲ្យមានសិទ្ធិនិយាយអីទាំងអស់។ (៤ពាក្យនោះ) បកប្រែមកថា បាទ ទេ អត់មានលេសទេ និងខ្ញុំអត់យល់ទេ អាទី៤ មានបន្ទាប់បន្សំ តែធាតុពិតមានតែ ៣ទេ។ អ្នកឯងធ្វើការជោគជ័យ ឬមិនជោគជ័យ គេចង់ដឹងថា អ្នកឯងធ្វើចប់នៅ។ មានសិទ្ធិឆ្លើយតែ ៣ទេ។ បើចប់ឆ្លើយថា Yes Sir បើថាមិនចប់ No Sir អត់មានត្រូវយកលេស ដោយសារអីទេ មានសិទ្ធិត្រឹមតែនិយាយថា No Excuse អត់មានសិទ្ធិពន្យល់ថា ហេតុអ្វីខ្ញុំធ្វើមិនទាន់ចប់»។

សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរៀននៅសាលាយោធាអាមេរិក West Point ក្នុងឆ្នាំ១៩៩៥ ក្នុងនាមជានិស្សិតយោធាខ្មែរដំបូងគេបង្អស់, បានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៩, បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ New York ក្នុងឆ្នាំ២០០២ និងបានទទួលសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៨៕