* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សញ្ញាបត្រ និងកម្រិតពិន្ទុ មិនមែនជាកត្តាកំណត់​ភាពជោគជ័យសម្រាប់ការងារ និងជីវិតនោះទេ (Video inside)

06-08-2026 11:21

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ដោយសង្កត់ធ្ងន់ថា សញ្ញាបត្រ និងកម្រិតពិន្ទុនៃការសិក្សា មិនមែនជាកត្តាកំណត់ភាពជោគជ័យទាំងស្រុងសម្រាប់ការងារ និងជីវិតនោះទេ គឺយើងត្រូវមានសមត្ថភាពជាក់ស្តែង បទពិសោធន៍ ការតស៊ូព្យាយាម ភាពច្នៃប្រឌិត ទើបជាកត្តាកំណត់​ភាពជោគជ័យបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញ​ប្រគល់​សញ្ញាបត្រជូនដល់និស្សិតបញ្ចប់ការសិក្សា និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃ​សាកល​វិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូ​ចនេះថា «សាលាមិនមែនតែជាមជ្ឈមណ្ឌលដើម្បីផ្តល់សញ្ញាបត្រ ឫមួយផ្តល់ពិន្ទុល្អឱ្យសិស្សនោះទេ, ប៉ុន្តែសាលាគួរតែជាកន្លែងដាក់នូវរបៀបបង្រៀន និងលក្ខខណ្ឌបែបណាដើម្បីសិស្សយកសញ្ញាបត្រនោះ បូកជាមួយនឹងជំនាញដែលគាត់បានពិន្ទុប៉ុន្មានក៏ដោយ ចេញទៅវិញគឺរបៀបរបបនៃការយកពិន្ទុ និងចំណេះរបស់គាត់នេះច្បាស់លាស់ បើគាត់ពឹងតែ ​AI ហើយយើងឱ្យគាត់ជាប់ដែរនោះ គាត់ទៅធ្វើការគឺអត់ទេ ហើយកុំភ្លេចថា បើសិស្សម្នាក់ៗចេញទៅអត់ច្បាស់លាស់ ប្រទេសជាតិ នឹងមានធន់ធានមនុស្សលំបាក»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមើលឃើញថា ការរៀបចំស្ថាប័នគ្រប់គ្រងទាំងអស់ គឺវិស័យឯកជន និងសាលារដ្ឋទាំងអស់បានពង្រឹងការស្រាវជ្រាវបន្ថែមច្រើន ប៉ុន្តែអ្វីដែលយើងយកជាចំណេះដឹង និងបំណិននេះមក សូមគិតពីលក្ខខណ្ឌ និងរបៀបរបបក្នុងការបង្រៀន ដើម្បីធានាថា ពេលសិស្សចេញទៅគឺមានទាំងចំណេះដឹង និងបំណិនច្បាស់លាស់ បូកជាមួយនឹងឥរិយាបថ ជាពិសេសតម្លៃនៃការប្រកួតប្រជែង និងតម្លៃនៃសមត្ថភាពពិត, សម្តេចបញ្ជាក់ថា បានសញ្ញាបត្រ និង GPA មិនប្រាកដថាជួយយើងបាននោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្វីដែលសំខាន់សម្រាប់និស្សិត គឺនៅពេលទទួលសញ្ញាបត្រហើយ ត្រូវប្រែក្លាយឱ្យទៅជាសញ្ញាឃើញពិតប្រាកដ ហើយចំណេះដឹង និងបំណិនត្រូវឱ្យច្បាស់លាស់មួយៗ កុំបាច់ចេះច្រើនពេក គឺត្រូវចេះមួយៗឱ្យពិតប្រាកដដែលអាចយកទៅប្រើបាន ហើយជួយពង្រីកខ្លួនយើងបានបន្ថែមទៀត។

សម្តេចធិបតី ក៏បានបញ្ជាក់ថា ទោះបីជាការអប់រំ និងសញ្ញាបត្រមានសារៈសំខាន់ជាមូលដ្ឋានគ្រឹះក៏ដោយ ក៏សមត្ថភាពជាក់ស្តែង បទពិសោធន៍ ការតស៊ូព្យាយាម ភាពច្នៃប្រឌិត ជំនាញទន់ និងឥរិយាបថវិជ្ជមាន គឺជាកត្តាគន្លឹះដែលរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យក្នុងអាជីព និងជីវិតរស់នៅប្រចាំថ្ងៃ។ ការអភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់ ការត្រៀមខ្លួនរៀនសូត្រពីបទពិសោធន៍ និងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ គឺជាអ្វីដែលចាំបាច់សម្រាប់បុគ្គលម្នាក់ៗ ដើម្បីឈានទៅរកភាពជោគជ័យប្រកបដោយចីរភាព៕