* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវាផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅមណ្ឌលសុខភាព ទឹកវិល ខេត្តសៀមរាប

06-08-2026 11:34

(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅមណ្ឌលសុខភាព ទឹកវិល ខេត្តសៀមរាប នារសៀល ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦។

ក្នុងការចុះពិនិត្យនេះដែរ ដោយមិនបានគ្រោងទុក និងផ្តល់ដំណឹងជាមុន ហើយលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកត់សម្គាល់ឃើញថា បុគ្គលិកនៅមណ្ឌលសុខភាព សកម្មភាពសកម្មល្អ ការទទួលបដិសណ្ឋារកិច្ចសមរម្យ សំដីសំដៅល្អ ក្រមសីលធម៌ល្អ ការសាកសួរព័ត៌មានមានលក្ខណៈប្រសើរ និងការពន្យល់ច្បាស់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អសមរម្យ។

បន្ថែមពីលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវបង្កើនការយកចិត្តទុកដាក់ លើការបម្រើផ្នែកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ហើយត្រូវបន្តឱ្យមានសកម្មភាពសកម្មបែបនេះបន្តទៀត រួមទាំងការអប់រំពីវិធីសាស្រ្តកាត់ពីគ្រឿងញៀន និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ត្រូវបន្តបណ្តុះបណ្តាលបន្ថែម ដើម្បីសហការគ្នាជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យជាតិ។

ក្នុងឱកាសនេះពិនិត្យលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានទទួលមតិត្រឡប់ពីប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាព ឃើញថា គ្រូពេទ្យមានការយកចិត្តទុក សំដីសំដៅល្អ ជឿជាក់ការព្យាបាលរបស់គ្រូពេទ្យ និងក្រមសីលធម៌ល្អ៕