ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន៖ ការសិក្សាថ្នាក់វិទ្យាសាស្រ្ដ លំបាកជាងថ្នាក់វិទ្យាសាស្រ្ដសង្គម ប៉ុន្ដែជាអាទិភាពខ្ពស់លើគោលនយោបាយ របស់រាជរដ្ឋាភិបាល (Video inside)

06-08-2026 16:50

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ជាការពិតការសិក្សាថ្នាក់វិទ្យាសាស្រ្ដ ពិតជាលំបាកជាការសិក្សាថ្នាក់សង្គម ប៉ុន្ដែការសិក្សាថ្នាក់វិទ្យាសាស្រ្ដនេះ វាមានអាទិភាពខ្ពស់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦» នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងឲ្យដឹងថា «ត្រឡប់ទៅឆ្នាំទៅសិស្សដែលរៀនជាប់ថ្នាក់វិទ្យាសាស្ដ្រមានប្រមាណ ៧៦ភាគរយ និងធ្លាក់ចំនួន២៤ភាគរយ ចំណែកវិទ្យាសាស្រ្ដសង្គម អាត្រាជាប់មានរហូដល់ ៨៨ភាគរយ ចំណែកការធ្លាក់មានត្រឹម ១២ភាគរយប៉ុណ្ណោះ [...]។ ជាការពិតការសិក្សាថ្នាក់វិទ្យាសាស្រ្ដ គឺវាលំបាក ប៉ុន្ដែវាបានឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយរបស់យើង»

បណ្ឌិតសភាចារ្យបានប​ន្ដថា ដើម្បីលើកកម្ពស់ការសិក្សាថ្នាក់វិទ្យាសាស្រ្ដក្រសួងអប់រំ បានវិនិយោគទាំងលើសម្ភារៈ ថវិកា ដើម្បីជំរុញឱ្យសិស្សរៀនថ្នាក់វិទ្យាសាស្ត្រកាន់តែច្រើន៕

សូមស្តាប់ការលើកឡើងរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖