* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សកលវិទ្យាល័យចេនឡា ផ្តល់អាហារូបករណ៍ តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ ពិសេសជំនាញសុខាភិបាល

06-08-2026 17:10

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសកលវិទ្យាល័យ​ ចេនឡា បានសម្រេចផ្តល់ជូនអាហារូបករណ៍ចំនួន ១២កន្លែង តាមរយៈលោក នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ជំនាញសុខាភិបាល និងជំនាញផ្សេងទៀតដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រដល់មន្ត្រីរាជការ បុគ្គលិក ព្រមទាំងកូនចៅរបស់មន្ត្រីរាជការ និងបុគ្គលិកដែលមានជីវភាពខ្វះខាត។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក នេត្រ ភត្ត្រា បានអនុញ្ញាតឱ្យលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការសាកលវិទ្យាល័យចេនឡា ជួបសម្តែងការគួរសម និងនាំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ជូនក្រសួងព័ត៌មាន។

លោកបណ្ឌិត អ៉ី លីម៉ា បានបញ្ជាក់ថាអាហារូបករណ៍ចែកចេញជាទី១៖ កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រសម្រាប់ជំនាញសុខាភិបាល៖ អាហារូបករណ៍ ៥០%ចំនួន ០២កន្លែង សិក្សាមួយចប់កម្មវិធីសិក្សា, ទី២៖ កម្រិតបរិញ្ញាបត្ររង ឬបរិញ្ញាបត្រសម្រាប់ជំនាញក្រៅពីសុខាភិបាល៖ អាហារូបករណ៍ពិសេស ១០០% ចំនួន ១០កន្លែង សិក្សា មួយចប់កម្មវិធីសិក្សា (មិនមានបង់ថ្លៃសេវារដ្ឋបាលផ្សេងៗ បន្ថែមទៀតទេ)។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះសាកលវិទ្យាល័យចេនឡា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា​ លើវិស័យសុខាភិបាល តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ។

លោកបណ្ឌិត អ៉ី លីម៉ា បានលើកឡើងថា ការផ្តល់អាហារូបករណ៍ជូនក្រសួងព័ត៌មាន គឺជាការចូលរួមចំណែកដ៏សំខាន់របស់សាកលវិទ្យាល័យចេនឡា ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្ស។

លោកបណ្ឌិតក៏បានបង្ហាញក្តីសង្ឃឹមថា អាហារូបករណ៍ទាំងនេះនឹងជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់និស្សិត និងរួមចំណែកផលិតធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យចេនឡា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍមនុស្ស និងប្រទេសជាតិ ហើយការផ្តល់អាហារូបករណ៍នាពេលនេះ គឺជាកាយវិការដ៏មានអត្ថន័យ ដែលមិនត្រឹមតែជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកទ្វារឱកាសឱ្យមន្ត្រីរាជការ បុគ្គលិក និងកូនចៅរបស់ពួកគេដែលមានជីវភាពខ្វះខាត អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ពង្រឹងចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រសួងព័ត៌មានតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដោយជំរុញការបណ្តុះបណ្តាល និងការសិក្សាពេញមួយជីវិត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ លោករដ្ឋមន្ត្រិី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងនឹងធ្វើការផ្សព្វផ្សាយអំពីអាហារូបករណ៍នេះឱ្យបានទូលំទូលាយ ដើម្បីឱ្យមន្ត្រីរាជការ បុគ្គលិក និងកូនចៅដែលមានលក្ខខណ្ឌសមស្រប ទទួលបានឱកាសបន្តការសិក្សា និងអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព សម្រាប់បម្រើការអភិវឌ្ឍវិស័យព័ត៌មាន និងប្រទេសជាតិ៕