ក្រសួងប្រៃសណីយ៍ ចេញប្រកាសអំពីហានិភ័យខ្ពស់នៃការចុចលើតំណភ្ជាប់នៅក្នុងកម្មវិធី Telegram ខណៈប្រជាពលរដ្ឋខ្មែរនាំគ្នាមកប្រើប្រាស់កម្មវិធី CoolApp ស្របពេលទើបចេញមុខងារថ្មី Channel មានចុច Like & Comment

06-08-2026 17:30

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការ ទទួលបានតំណភ្ជាប់ (Link) ឬឯកសារតាមរយៈតេឡេក្រាមដែលមានផ្នែកខាងចុង (Extension) ដូចជា .exe, .zip, .bat, .vbs, .ps1, .sh, .msi, .scr ទោះបី​ផ្ញើមកពីគណនីដែលអ្នកស្គាល់ក៏ដោយ ព្រោះគណនីនោះអាចត្រូវបានជនខិលខូចលួចយក និងកំពុងគ្រប់គ្រងរួចហើយ។

នាពេលបច្ចុប្បន្ន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានព្រមានអំពីករណីខាងលើនេះដែរ ពោលគឺនាពេលនេះ សង្កេតឃើញពីការកើនឡើងយ៉ាងខ្លាំងក្លានូវចំពោះករណីទទួលបានតំណភ្ជាប់ (Link) ឬឯកសារទាក់ទងនឹងផែនការអាជីវកម្ម ព័ត៌មានសម្ងាត់ ឯកសារបន្ទាន់​ ឬឯកសារហិរញ្ញវត្ថុ សូមឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ប្រុងប្រយ័ត្នជាទីបំផុត។

ក្រៅពីការព្រមានអំពីការប្រើប្រាស់ Telegram ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក៏មានជនខិលខូចក្លែងបន្លំធ្វើជាគណនី Telegram ដោយប្រើប្រាស់រូបថត និងឈ្មោះមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីរាជការ អ្នកមានទ្រព្យសម្បត្តិ (ឧកញ៉ា) ព្រមទាំងប្រជាពលរដ្ឋ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូរ។

ស្របពេលកម្មវិធី Telegram កំពុងធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ នាពេលនេះប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនបាននាំគ្នាងាកមកប្រើប្រាស់កម្មវិធី CoolApp ប្រកបដោយថាមពលរបស់ខ្មែរ និងស្របពេលដែល CoolApp ទើបនឹងដាក់ដំណើរការមុខងារថ្មីគឺ Channel ដែលមានប៊ូតុងចុច Like & Comment ទៀតផង។

អគ្គនាយកកម្មវិធីផ្ញើសារ CoolApp លោក លឹម ជាវុត្ថា បានឲ្យដឹងថា រយៈពេលមួយអាទិត្យមកនេះអ្នកប្រើប្រាស់ CoolApp មានការកើនឡើងគួរឲ្យកត់សម្គាល់ដោយក្នុងនោះ រយៈពេល៧ថ្ងៃមកនេះ មានអ្នកទាញយកទៅប្រើប្រាស់ជិត១០,០០០នាក់ ហើយតាមការឲ្យដឹង អ្នកប្រើប្រាស់ពេញចិត្តជាមួយមុខងារថ្មី Channel ដែលអាចចុចសញ្ញាបេះដូង (Like) និង បញ្ចេញមតិ (Comment) ទៀតផង។ ក្រោយពីដំណើរការ Channel មួយរយៈពេលខ្លីនេះមានអ្នកបង្កើត Channel កើនដល់ជិត៨០០ហើយ នឹងបន្តកើនជាលំដាប់។

CoolApp នឹងបន្តអភិវឌ្ឍន៍កម្មវិធីរបស់ខ្លួនរហូតដល់ចំណុចមួយ ដែលធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់កាន់តែងាយស្រួល មិនចាញ់របស់បរទេស៕