* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងព័ត៌មានព័ត៌មាន លើកទឹកចិត្ត WMC ពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម និងវិទ្យុទៅដល់តំបន់ដាច់ស្រយាល ដើម្បីលើកកម្ពស់កម្មវិធីអប់រំសុខភាព និងសមភាពយេនឌ័រ

06-08-2026 17:47

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញ និងលើកទឹកចិត្តឱ្យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ពិនិត្យលទ្ធភាពពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល អាចទទួលបានព័ត៌មានដែលមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងគួរឱ្យទុកចិត្ត ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការអភិវឌ្ឍសង្គម និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការជំរុញបែបនេះរបស់ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសដែលលោកបានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពីលទ្ធផលនៃការស្ទង់មតិអ្នកស្តាប់វិទ្យុនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដើម្បីសិក្សាពីតម្រូវការ និងទម្លាប់នៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ សម្រាប់អភិវឌ្ឍខ្លឹមសារកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សាធារណជន។

លោកស្រីបានបញ្ជាក់ថា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានគោលបំណងពង្រីកការផ្សព្វផ្សាយកម្មវិធីអប់រំសុខភាព ព័ត៌មានពិត ការលើកកម្ពស់សមភាពយេនឌ័រ និងការការពារសិទ្ធិស្ត្រី និងកុមារ ឱ្យបានកាន់តែទូលំទូលាយ ជាពិសេសដល់ប្រជាពលរដ្ឋដែលនៅមានកម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

នាយិកាប្រតិបត្តិរបស់ WMC ក៏បានជម្រាបជូនថា មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាស្ថាប័នព័ត៌មានក្នុងស្រុក ដែលបានបំពេញបេសកកម្មអស់រយៈពេល ៣០ ឆ្នាំ ដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវ ក្នុងការរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងគាំទ្រការអភិវឌ្ឍសង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការខិតខំប្រឹងប្រែងរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលបានរួមចំណែកផលិត និងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងកម្មវិធីអប់រំប្រកបដោយគុណភាព សម្រាប់ជាប្រយោជន៍ដល់សាធារណជន ជាពិសេសលើវិស័យសុខភាព ការអប់រំ ស្ត្រី និងកុមារ។

លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បន្តពង្រឹងគុណភាពខ្លឹមសារព័ត៌មាន និងកម្មវិធីផ្សព្វផ្សាយ ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ក្រមសីលធម៌ ការផ្សព្វផ្សាយព័ត៌មានពិត និងការទទួលខុសត្រូវ ព្រមទាំងបង្កើនការផលិតមាតិកាដែលមានភាពទាក់ទាញ ងាយយល់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាសម័យឌីជីថល។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បន្តពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម និងវេទិកាឌីជីថលនានា គួបផ្សំជាមួយការផ្សាយតាមវិទ្យុ ដើម្បីពង្រីកការចូលដល់ទស្សនិកជននៅទូទាំងប្រទេស ជាពិសេសយុវជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមនិន្នាការនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នព័ត៌មានដែលអនុវត្តវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ និងចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីរួមចំណែកពង្រឹងបរិយាកាសព័ត៌មានប្រកបដោយគុណភាព លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន៕