* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូនសិស្សកម្ពុជា បន្តដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ពីការប្រកួតប្រជែងសមត្ថភាពភាសាអង់គ្លេស នៅសហរដ្ឋអាមេរិក

06-08-2026 20:56

(ភ្នំពេញ)៖ កូនសិស្សកម្ពុជាតាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួន លើឆាកអន្តរជាតិក្នុងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ ធ្វើឡើងនៅសហរដ្ឋអាមេរិក ដែលមានកូនសិស្សជាច្រើន មកពីជុំវិញពិភពលោកចូលរួមប្រកួត, កូនសិស្សកម្ពុជា ០៩នាក់ បានធ្វើការប្រកួតយ៉ាងស្វិតស្វាញ និងដណ្តើមបានពានរង្វាន់ មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ រួមទាំងទទួលបានចំណាត់ថ្នាក់ល្អៗជាច្រើនទៀត។

នាឱកាសនាំយកជយលាភី និងមេដាយជូនជាតិ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ តំណាងសិស្សកម្ពុជា បានវាយតម្លៃខ្ពស់ពីការប្រកួតលំដាប់ថ្នាក់អន្តរជាតិនេះ និងបញ្ជាក់ពីការខិតខំប្រឹងប្រែងរៀនសូត្រ ដេីម្បីត្រៀមខ្លួនជាស្រេច មុនឈានដល់ការប្រកួត និងទទួលបានភាពជោគជ័យដូចនេះ និងបានលើកទឹកចិត្តសិស្សប្អូនជំនាន់ក្រោយ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង និងរកឱកាសបង្កើតភាពក្លាហ៊ានក្នុងការចូលរួមប្រកួតប្រជែងលើកម្មវិធីដែលមានលក្ខណៈលំដាប់ថ្នាក់ពិភពលោក ដើម្បីបានបង្ហាញសមត្ថភាព​ឱ្យបរទេសបានឃើញពីសមត្ថភាពរបស់កូនខ្មែរ ដែលជាក់ស្តែងកូនខ្មែររាល់ពេលចូលរួមប្រកួតប្រជែងនៅក្រៅប្រទេស តែងតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ផងដែរ។

តំណាងសិស្សជយលាភី ក៏បានថ្លែងអរគុណដល់ B RIGHT EDUCATION CO.,LTD ដែលបានរៀបចំការប្រកួតប្រជែងរបស់សិស្ស ដេីម្បីឱ្យកូនសិស្សខ្មែរ មានឱកាសបញ្ចេញសមត្ថភាពលេីឆាគអន្តរជាតិ និងលេីកទឹកចិត្តឱ្យក្រុមហ៊ុន បន្តរៀបចំកម្មវិធីដូចនេះឱ្យបានកាន់តែច្រេីនបន្ថែមទៀត ដេីម្បីលេីកទឹកចិត្ត និងផ្តល់ភាពក្លាហាន សម្រាប់កូនសិស្សកម្ពុជា បានប្រកួតលេីឆាគអន្តរជាតិបន្តទៀត។

បើតាមក្រុមការងាររបស់ B RIGHT EDUCATION CO.,LTD បានឱ្យដឹងដែរថាកម្មវិធី Teeneagle Competition គឺជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស ដែលបានធ្វើការប្រកួតលើវិញ្ញាសារ Speaking Debate, spelling bee, writing and knowledge quiz ដែលមានកូនសិស្សជាច្រើនចូលរួមមកពីជុំវិញពិភពលោក, ភាពជោគជ័យរបស់កូនសិស្សខ្មែរនាពេលនេះ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ពិតជាមានសមត្ថភាពខ្លាំងពូកែគួរកត់សម្គាល់ បើធៀបនិងសិស្សអន្តរជាតិមកពីបណ្តាលប្រទេសផ្សេងៗ ជាក់ស្តែងសិស្សកម្ពុជាដែលបានចូលរួមប្រកួតប្រជែង ពួកគាត់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធ និងទទួលបានចំណាត់ថ្នាក់ល្អៗជាច្រើនទៀត។

កូនសិស្សកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងកំរិតភាសាអង់គ្លេសលំដាប់អន្តរជាតិ នៅសហរដ្ឋអាមេរិក ដណ្តើមបានមេដាយមាស ៦ មេដាយប្រាក់ ៥ និងមេដាយសំរឹទ្ធចំនួន៦ និងពានរង្វាន់ Overall 1st place teeneagle 3 , Overall 1st place TMC 4 , 1st place spelling Bee Teeneagle 3 , 2nd place spelling bee Teeneagle 2 , 3rd place spelling bee Teeneagle 2 , 1st place debate teeneagle 3 , 3rd place writing teeneagle 3 , 2nd place writing teeneagle 3 , 3rd place writing teeneagle 2 ។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ គឺឈរលើវិថីអភិវឌ្ឍប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០៥នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការអប់រំក្នុងប្រព័ន្ធ, ក្រៅប្រព័ន្ធ, ការអភិវឌ្ឍឧត្តមសិក្សា និងស្រាវជ្រាវ, ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា, ការអភិវឌ្ឍជំនាញបច្ចេកទេស ជំនាញទន់ និងសហគ្រិនភាពសម្រាប់យុវជន និងការគាំទ្រសេវាអប់រំ និងអភិបាលកិច្ចល្អផងដែរ៕