ក្រសួងទេសចរណ៍ ជូនដំណឹងពីចលនាប្រឡងប្រណាំងស្នាដៃអត្ថបទស្រាវជ្រាវឆ្នើម ក្នុងវិស័យទេសចរណ៍ ប្រចាំឆ្នាំ២០២៦
07-08-2026 12:23
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នឹងរៀបចំ «ចលនាប្រឡងប្រណាំងស្នាដៃអត្ថបទស្រាវជ្រាវ ឆ្នើមក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ២០២៦» ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពស្រាវជ្រាវបែបវិទ្យាសាស្ត្រ និងការបង្កើតគំនិតនវានុវត្តន៍របស់និស្សិត តាមរយៈការផ្សាភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង សំដៅគាំទ្រការ អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពវៃឆ្លាត ភាពធន់ ចីរភាព និងបរិយាបន្ន ស្របតាមនិន្នាការសកល និងបរិការណ៍ឌីជីថល។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ ក៏បានបង្ហាញអំពីលក្ខខណ្ឌ និងកាលបរិច្ឆេទនៃការប្រឡងផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖






