* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្ថានទូតលុចសំបួ បញ្ជាក់ការគាំទ្រក្រសួងទេសចរណ៍ លើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

07-08-2026 13:00

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Thomas Lammar ភារធារីនៃស្ថានទូតលុចសំបួ ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងលុចសំបួ នៅទីស្តីការក្រសួងទេសចរណ៍។

រដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Thomas Lammar និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនលុចសំបួ ដែលតែងតែគាំទ្រ និងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសការចាប់អារម្មណ៍ និងការគាំទ្រដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ (Vocational School of Tourism - VST) របស់ក្រសួងទេសចរណ៍ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ចំនួនពីរលើកកន្លងមក។ លោកបានគូសបញ្ជាក់ថាជំនួបនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម និងជាក់ស្តែងរបស់ប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ «Cambodia: Kingdom of Wonder, Feel the Warmth» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» និងកិច្ចសហការជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ អ្នកបង្កើតមាតិកា និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើដំណើរប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព។

ជាកិច្ចឆ្លើយតប លោកភារធារី បានគូសបញ្ជាក់ពីការចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមួយសម្រាប់កម្មវិធីសហប្រតិបត្តិទ្វេភាគី (Cambodia-Luxembourg Indicative Cooperation Programme) និងជំហរក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចឱ្យបានដល់កម្រិតស្តង់ដារ និងកិត្តិនាមដែលប្រទេសលុចសំបួត្រូវបានទទួលស្គាល់ថាលើពិភពលោកជាប្រទេសនាំមុខមួយលើផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច។​

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលលុចសំបួក្នុងការជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើសុំកិច្ចសហការពីស្ថានទូត ក្នុងការជួយផ្សព្វផ្សាយគោលដៅ និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) ពីផ្នែកឯកជន និងសារព័ត៌មានពីប្រទេសលុចសំបួមកស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ការលើកកម្ពស់ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន សំដៅបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២៦ នេះ ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា និងប្រទេសលុចសំបួ មានរយៈពេលជាច្រើនទសវត្សមកហើយ ហើយត្រូវបានពង្រឹងពង្រីកជាបន្តបន្ទាប់ និងគ្របដណ្តប់លើវិស័យជាច្រើន ជាពិសេស តាមរយៈព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរដោយឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ កាលពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ កន្លងមក។ សម្រាប់ឆ្នាំ២០២៦ នេះ ទំព័រសហប្រតិបត្តិការថ្មីមួយទៀត ត្រូវបានបង្កើតឡើងគឺក្នុងវិស័យទេសចរណ៍៕