កូនលោក ម៉ឹង ពន្លក បញ្ចប់ការសិក្សាផ្នែកយោធាពីអង់គ្លេស
07-08-2026 13:42
(ភ្នំពេញ)៖ កូនប្រុសរបស់លោក ម៉ឹង ពន្លក គឺយុវជន ផន មុតសុក្រឆពណ្ណ បានបញ្ចប់ការសិក្សាផ្នែកយោធាដោយជោគជ័យនៅរាជបណ្ឌិតសភាយោធា Sandhurst និងទទួលបានមេដាយ Sandhurst នៅពេលបញ្ចប់ការសិក្សា។
យោងតាមស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានហៅការបញ្ចប់ការសិក្សានេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរវាងព្រីតថេន និងកម្ពុជា។
នាយទាហាន ផន មុតសុក្រឆពណ្ណ គឺជានាយទាហានកម្ពុជាទីបី ដែលបានបញ្ចប់ការសិក្សាពីសាលា Sandhurst ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដែលបង្ហាញពីភាពរឹងមាំកាន់តែខ្លាំងឡើងនៃកិច្ចសហប្រតិបត្តិការការពារជាតិ ទំនាក់ទំនងអប់រំយោធាវិជ្ជាជីវៈ និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងប្រទេសយើងទាំងពីរ។
សូមបញ្ជាក់ថា សាលា Sandhurst ត្រូវបានគេទទួលស្គាល់ជាយូរមកហើយសម្រាប់ការអភិវឌ្ឍមេដឹកនាំយោធានាពេលអនាគតពីជុំវិញពិភពលោក។ បទពិសោធន៍ដែលទទួលបានដោយនិស្សិតបញ្ចប់ការសិក្សាកម្ពុជាជួយកសាងបណ្តាញវិជ្ជាជីវៈ ពង្រឹងជំនាញភាពជាអ្នកដឹកនាំ និងពង្រឹងការយល់ដឹងរវាងកងកម្លាំងប្រដាប់អាវុធរបស់យើង។
ស្ថានទូតអង់គ្លេស បានបង្ហាញមោទនភាពក្នុងការអបអរសាទរភាពជោគជ័យរបស់នាយទាហាន ផន មុតសុក្រឆពណ្ណ និងជូនពរឱ្យទទួលបានជោគជ័យក្នុងអាជីពនាពេលអនាគតជាមួយកងយោធពលខេមរភូមិន្ទ៕






