* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហគមន៍កសិកម្មចំនួន២៨ ក្នុងខេត្តព្រះវិហារ ចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ស្រូវ ដំឡូងមីសរីរាង្គ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា

07-08-2026 15:00

(ព្រះវិហារ)៖ ក្រុមហ៊ុន អេមរុ រ៉ាយស៍ និងសហគមន៍កសិកម្មចំនួន ២៨ ក្នុងខេត្តព្រះវិហារ បានចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងព្រមទាំងកិច្ចសន្យាទិញ-លក់ដំឡូងមីសរីរាង្គរវាងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)និងសហគមន៍កសិកម្មផងដែរ។

ពិធីនេះរៀបចំឡើងក្រោមអធិបតី លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុម AMRU RICE កម្ពុជា លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក នួន ដេ ប្រធានសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ (PMUAC) ដែលបានរៀបចំឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

កិច្ចសន្យាកសិកម្មនាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើការធានាទីផ្សារ និងស្ថិរភាពតម្លៃ ដោយបង្កើនទំនុកចិត្តជូនប្រជាកសិករក្នុងសហគមន៍ តាមរយៈការកំណត់តម្លៃទិញ លក់សមរម្យ ច្បាស់លាស់ និងមានស្ថិរភាព។

ទន្ទឹមនឹងនេះ ក៏មានគោលបំណងលើកកម្ពស់ស្តង់ដារកសិកម្មសរីរាង្គ ដោយជំរុញការដាំដុះស្រូវ និងដំឡូងមីឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ ព្រមទាំងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កសិករក្នុងខេត្តព្រះវិហារឱ្យកាន់តែប្រសើរឡើងជាលំដាប់។

នាឱកាសនោះដែរ លោក គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងអាជ្ញាធរដែនដី មន្ទីរជំនាញ ផ្នែកឯកជន និងសហគមន៍កសិកម្ម ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែង និងជំរុញខ្សែច្រវាក់ផលិតកម្មកសិកម្មក្នុងខេត្តព្រះវិហារ ឱ្យកាន់តែមានភាពរឹងមាំ និងចីរភាព។

បើតាមលោកឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុនអេមរុរសយស៍ ប្តេជ្ញាទទួលទិញស្រូវសរីរាង្គចំនួន ៤០,០០០តោន គិតជាថវិកាប្រហែលជាង ១២លានដុល្លាសហរដ្ឋអាមេរិច ពីកសិករជាង ៣,៥០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ២៨ នៅខេត្តព្រះវិហារ។

លោកឧកញ៉ា បានបន្តថា «កសិកម្មតាមកិច្ចសន្យា មិនមែនគ្រាន់តែជាការធានាទីផ្សារសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង ទំនុកចិត្ត ភាពជាដៃគូ និងការរីកចម្រើនរួមគ្នា រវាងកសិករ សហគមន៍ វិស័យឯកជន និងរាជរដ្ឋាភិបាល ដើម្បីជួយលើកកម្ពស់គុណភាពផលិតផល បង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រឹងការតាមដានប្រភពដើម និងបង្កើនការប្រកួតប្រជែងរបស់កសិផលកម្ពុជានៅលើទីផ្សារអន្តរជាតិ៕