* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ពង្រឹងសមត្ថភាពមន្ត្រីលើការព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម

07-08-2026 15:08

(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការព្យាបាល និងការថែទាំជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពចំពោះការកើនឡើងនៃជំងឺគ្រុនឈាមនៅក្នុងខេត្ត និងទូទាំងប្រទេស។

វគ្គនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ រួមជាមួយលោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះបានផ្តោតលើប្រធានបទសំខាន់ៗជាច្រើន រួមមាន ការគ្រប់គ្រងជំងឺគ្រុនឈាមលើកុមារ ដោយលោកវេជ្ជបណ្ឌិតឯកទេសរោគកុមារ នុត សុធា ការគ្រប់គ្រងជំងឺគ្រុនឈាមលើស្ត្រីមានផ្ទៃពោះ ដោយលោកស្រីវេជ្ជបណ្ឌិត ស៊ឹម ចាន់សុភត្រា ការបង្ហាញករណីសិក្សាជាក់ស្តែង និងការថែទាំអ្នកជំងឺគ្រុនឈាម។ ខ្លឹមសារទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើនចំណេះដឹង និងជំនាញជាក់ស្តែងដល់សិក្ខាកាម។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងលើកឡើងថា បច្ចុប្បន្នខេត្តព្រះវិហារ ក៏ដូចជាស្ទើរទូទាំងប្រទេសកម្ពុជា កំពុងប្រឈមនឹងការកើនឡើងនៃការរាតត្បាតជំងឺគ្រុនឈាម។ ដូច្នេះ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តវិធានការទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយការឆ្លងរាលដាល និងអត្រាស្លាប់ពីជំងឺនេះ។

លោកបានសង្កត់ធ្ងន់លើសសរស្តម្ភសំខាន់ពីរ គឺការការពារ និងការព្យាបាល ដោយការការពារតាមរយៈការដាក់ថ្នាំអាល់ប៉ែត ការអប់រំផ្សព្វផ្សាយ និងការបាញ់ថ្នាំសម្លាប់មូសខ្លា គឺជាវិធានការដែលមានប្រសិទ្ធភាព និងចំណាយតិច។

លោកប្រធានមន្ទីរសុខាភិបាល ក៏បានអំពាវនាវឱ្យមន្ត្រីសុខាភិបាលទាំងអស់អនុវត្តការងារដោយភាពសកម្ម និងបុរេសកម្ម មិនត្រូវរង់ចាំរហូតដល់មានការផ្ទុះរាតត្បាតទើបចុះអន្តរាគមន៍នោះទេ ប៉ុន្តែត្រូវចាប់ផ្តើមសកម្មភាព ការពារតាំងពីមុន ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមសហគមន៍។

ជាមួយគ្នានេះ លោកបានណែនាំឱ្យពង្រឹងការត្រួតពិនិត្យគុណភាពនៃការដាក់ថ្នាំអាបែតតាមពាងទឹករបស់ប្រជាពលរដ្ឋ ដើម្បីធានាប្រសិទ្ធភាពនៃការទប់ស្កាត់ជំងឺគ្រុនឈាម។ ការបណ្តុះបណ្តាលនេះរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកជំងឺគ្រុនឈាមនៅក្នុងសហគមន៍៕