* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខការទូតកម្ពុជា៖ សន្តិភាពគឺជាជម្រើសប្រចាំថ្ងៃ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ភាពអត់ធ្មត់ដោយមាន ការគិតគូរច្បាស់លាស់ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះនីតិរដ្ឋ

07-08-2026 15:22

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា សន្តិភាពគឺជាជម្រើសប្រចាំថ្ងៃ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ភាពអត់ធ្មត់ដោយមាន ការគិតគូរច្បាស់លាស់ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះនីតិរដ្ឋ។

តាមរយៈសារអបអរខួបអាស៊ានលើកទី៥៩ លោកឧបនាយករដ្ឋមន្ត្រី បានរៀបរាប់ដូច្នេះថា ទោះបីជាយ៉ាងនេះក្តី នាពេលបច្ចុប្បន្ន យើងកំពុងប្រឈមនឹងពិភពលោកមួយដែលមានភាពមិន ប្រាកដប្រជាកាន់តែខ្លាំងជាងមុន។ ជម្លោះប្រដាប់អាវុធកំពុងកើតឡើងជាថ្មី ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយកំពុងកើនឡើងកម្ដៅ ហើយច្បាប់អន្តរជាតិ និងពហុភាគីនិយមកំពុងរងសម្ពាធកាន់តែតានតឹង។

ដូចដែលលោកស្រីរដ្ឋមន្ត្រីការបរទេស Ma. Theresa P. Lazaro បានរំឭកយើងយ៉ាងត្រឹមត្រូវ នៅក្នុងសុន្ទរកថានៃការប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអា ថា សន្តិភាពគឺមានភាពផុយស្រួយ។ នេះមិនមែនជាលក្ខខណ្ឌដែលយើងគ្រាន់តែទទួលមរតកធម្មតានោះទេ។

លោករដ្ឋមន្ត្រី បានបន្តថា «សន្តិភាពគឺជាជម្រើសប្រចាំថ្ងៃ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ភាពអត់ធ្មត់ដោយមាន ការគិតគូរច្បាស់លាស់ កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងការប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះនីតិរដ្ឋ»។

សារនេះមានសារៈសំខាន់ជាពិសេសសម្រាប់អាស៊ាន។ ភាពពាក់ព័ន្ធនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ រួមមាន៖ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យនិងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកផងគ្នា ការដោះស្រាយជម្លោះដោយសន្តិវិធី ការលះបង់ចោលនូវការគំរាមកំហែងឬការប្រើប្រាស់កម្លាំង និងកិច្ច គឺស្ថិតលើការប្តេជ្ញាចិត្តរបស់យើងចំពោះគោលការណ៍គ្រឹះរបស់សន្ធិសញ្ញានេះ សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។

គោលការណ៍ទាំងនេះគឺជាមូលដ្ឋាននៃភាពជឿជាក់របស់អាស៊ាន។ ក្នុងនាមជាប្រទេសសមាជិកអាស៊ាន និងជារដ្ឋភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអា ភូមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ យើងត្រូវមានការទទួល ខុសត្រូវរួមគ្នា មិនត្រឹមតែក្នុងការបញ្ជាក់ឡើងវិញនូវគោលការណ៍ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវ ធានាថា គោលការណ៍ទាំងនេះត្រូវបានគោរពនិងអនុវត្តប្រកបដោយសង្គតិភាព។ គុណតម្លៃពិតប្រាកដ នៃគោលការណ៍ទាំងនេះគឺស្ថិតនៅលើរបៀបនៃការប្រព្រឹត្តដោយភាពស្មោះត្រង់ ក្នុងពេលដែលទំនាក់ទំនង រវាងរដ្ឋនិងរដ្ឋស្ថិតក្រោមភាពតានតឹង។

ជាក់ស្តែងនៅក្នុងកាលៈទេសៈបែបនេះហើយ ដែលការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះគោលការណ៍ ទាំងនេះត្រូវបានយកមកសាកល្បង។ ដូច្នេះ ជម្លោះព្រំដែនរវាងកម្ពុជានិងថៃមិនអាចចាត់ទុកគ្រាន់តែជា បញ្ហាទ្វេភាគីតែមួយគត់នោះទេ។ បញ្ហានេះក៏ពាក់ព័ន្ធផងដែរទៅនឹងអាស៊ាន ដែលបានប៉ះពាល់ផ្ទាល់ទៅ ដល់គោលការណ៍គ្រឹះ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅ អាស៊ីអាគ្នេយ៍។

មានតែដំណោះស្រាយដែលត្រឹមត្រូវ ដោយសន្តិវិធី និងមាននិរន្តរភាពប៉ុណ្ណោះ ទើបអាចអនុញ្ញាត ឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅក្បែរខាងគ្នា ក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ហេតុដូច្នេះ កម្ពុជានៅតែបន្តអំពាវនាវឱ្យមានការអនុវត្តជាបន្ទាន់ ពេញលេញ និងមានប្រសិទ្ធភាព នូវខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការចាប់ផ្តើមឡើងវិញភ្លាមៗនូវការងារវាស់វែង និងការបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ព្រមទាំងការវិលត្រឡប់របស់ ប្រជាពលរដ្ឋស៊ីវិលដែលភៀសសឹក ទៅកាន់ផ្ទះសម្បែង និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីវិញ ដោយ គ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ឱ្យបានឆាប់បំផុត។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ តាមរយៈការចុះហត្ថលេខាលើ «សេចក្តីប្រកាសអាស៊ាន» (ឬសេចក្តីថ្លែងការណ៍បាងកក) ដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសស្ថាបនិកចំនួន ៥ រួមមាន៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ អង្គការនេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់។

ចាប់តាំងពីពេលបង្កើតឡើង អាស៊ានបានពង្រីកសមាជិកភាពជាបន្តបន្ទាប់ ដោយរួមមាន ព្រុយណេ ឆ្នាំ១៩៨៤, វៀតណាម ឆ្នាំ១៩៩៥, ឡាវ និងមីយ៉ាន់ម៉ា ឆ្នាំ១៩៩៧។ ដោយឡែក ប្រទេសកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិទី១០ នៃអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

ដើម្បីរំលឹកដល់ថ្ងៃបង្កើតសមាគមជាប្រវត្តិសាស្ត្រនេះ ប្រទេសជាសមាជិកទាំងអស់តែងតែប្រារព្ធ «ទិវាអាស៊ាន» នៅថ្ងៃទី៨ ខែសីហា ជារៀងរាល់ឆ្នាំ។ នៅក្នុងថ្ងៃនេះ បណ្តាប្រទេសសមាជិកតែងតែរៀបចំពិធីបង្ហូតទង់ជាតិ និងទង់អាស៊ាន ព្រមទាំងកម្មវិធីវប្បធម៌ និងកិច្ចប្រជុំផ្សេងៗ ដើម្បីអបអរសាទរស្មារតីសាមគ្គីភាព និងការរីកចម្រើនរួមគ្នារបស់តំបន់អាស៊ីអាគ្នេយ៍៕