* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សក្តានុពលទេសចរណ៍កម្ពុជា ទទួលការចាប់អារម្មណ៍ខ្លាំងពីទីផ្សារអឺរ៉ុប ខណៈទស្សនាវដ្តីទេសចរណ៍ល្បីៗ Wanderlust និង Geo ចុះផ្សាយពីកម្ពុជាក្នុងលេខពិសេស

07-08-2026 15:26

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈជាមួយលោក Nick Ray អ្នកជំនាញផ្នែកភាពយន្ត ជាសហម្ចាស់ក្រុមហ៊ុន Hanuman Films និងជាអ្នកឯកទេសទេសចរណ៍នៃគម្រោងធនាគារពិភពលោក (World Bank Tourism Specialist)។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Hanuman Films ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ជាពិសេសចក្រភពអង់គ្លេស លើកកម្ពស់រូបភាព និងកេរ្តិ៍ឈ្មោះកម្ពុជា ទៅកាន់ពិភពលោក។

កិច្ចប្រជុំនោះក៏បានជជែកពី យុទ្ធសាស្ត្រទាក់ទាញផលិតករភាពយន្តអន្តរជាតិមកថតនៅកម្ពុជា បន្តទាញយកភាពល្បីល្បាញរបស់ខ្លូនក្នុងភាពយន្តហូលីវូតដ៏ល្បីTomb Raider ព្រមទាំងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍កម្ពុជា ក្នុងទស្សនាវដ្តី Wanderlust និង Geo ដែលជាលទ្ធផលជាក់ស្តែង និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អនេះ៕