ព្រះរាជអាជ្ញាចេញដីកាបញ្ជាអោយ ឈ្មោះធៀន មករា ចូលខ្លួនមកកាន់កងរាជអាវុធហត្ថរាជធានី ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌពីបទរំលោភលើទំនុកចិត្ត
07-08-2026 17:49
(ភ្នំពេញ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាអោយឈ្មោះ ធៀន មករា ភេទប្រុស អាយុ៣៥ឆ្នាំ កាន់អត្តសញ្ញាណបណ្ណលេខ ០១១០០៩៤៨១ មានអាស័យដ្ឋានផ្ទះលេខ ៣៥០អេស ផ្លូវលំ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចូលខ្លួនទៅកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ អោយបានមុនថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធបណ្ដឹងព្រហ្មទណ្ឌប្ដឹងដោយឈ្មោះ ឈួន ឆន ភេទប្រុស កើតនៅឆ្នាំ១៩៩២ ពីបទរំលោភលើទំនុកចិត្ត តែឈ្មោះធៀន មករា មិនបានចូលមកបង្ហាញខ្លួនតាមដីកាកោះឡើយ ។
នេះបើយោងតាមដីការបញ្ជាអោយចូលខ្លួនចេញដោយលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ២៧៣ អ.យ.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។
ឈ្មោះ ធៀន មករា អតីតជាបុគ្គលិកក្រុមហ៊ុនលក់ប្រេងរំអិលមួយបានលួចឹបកេងលុយក្រុមហ៊ុនអស់ជាច្រើន និងដើរបោកប្រាស់អតិថិជនរួចហើយគេចខ្លួនបាត់។
ឈ្មោះ ធៀន មករា ក៏ធ្លាប់ត្រូវបានក្រុមហ៊ុនប្រកាសអោយចូលខ្លួនមកដោះស្រាយបំណុលជាបន្ទាន់ជាច្រើនលើកច្រើនសារផងដែរ តែមិនព្រមចូលខ្លួន ទើបក្រុមហ៊ុនសម្រេចប្ដឹងតាមច្បាប់។
សូមជំរាបជូនថា ប្រសិនបើបងប្អូនណាបានដឹង និងស្គាល់ទីតាំងឈ្មោះ ធៀម មករា កំពុងរស់នៅ និងលាក់ខ្លួនហើយរាយការណ៏ដល់សមត្ថកិច្ចឈានទៅឃាត់ខ្លួនបុគ្គលនេះបាននឹងជូនសារគុណចំនួន៥០០០ ដុល្លារ និងរក្សាការសំងាត់ជូន ទំនាក់ទំនងទូរស័ព្ឌលេខ085 979 555។
ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់ឈ្មោះ ឈួន ឆន ៖






