* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលកែលម្អ ផ្លូវជាតិលេខ៩៤ ពីឫស្សីត្រឹប ទៅកំពង់ស្រឡៅ (ព្រំដែនឡាវ) ដែលរងការខូចខាតដោយភ្លៀងធ្លាក់ជោគជាំខ្លាំង

07-08-2026 21:22

(ព្រះវិហារ)៖ ក្រោមការដឹកនាំ និងការណែនាំដ៏យកចិត្តទុកដាក់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងការចង្អុលបង្ហាញជាប្រចាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តការងារថែទាំ ជួសជុល និងកែលម្អបណ្តាញផ្លូវថ្នល់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរជាប្រចាំ ដើម្បីធានាឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយសុវត្ថិភាព ងាយស្រួល និងចំណេញពេលវេលា។

ជាក់ស្តែងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់របស់មន្ទីរកំពុងអនុវត្តការងារថែទាំប្រចាំ លើកំណាត់ផ្លូវជាតិលេខ៩៤ (ផ្លូវក្រាលដីល្បាយថ្ម) ប្រវែងសរុប ៥៤,៩គីឡូម៉ែត្រ ចាប់ពីចំណុចឫស្សីត្រឹប ដល់កំពង់ស្រឡៅ (ព្រំដែនកម្ពុជា-ឡាវ) ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ដោយប្រើប្រាស់គ្រឿងចក្រ និងកម្លាំងមន្ត្រីជំនាញ ចុះអន្តរាគមន៍ជួសជុលជាបន្តបន្ទាប់ ដើម្បីស្តារស្ថានភាពផ្លូវឲ្យប្រើប្រាស់បានល្អឡើងវិញ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្តែងការអភ័យទោសចំពោះប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ដែលបានជួបការលំបាក ក្នុងការធ្វើដំណើរនាពេលកន្លងមក ដោយសារតែភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់ បង្កឲ្យផ្លូវរអិល និងខូចខាតនៅតាមផ្នែកមួយចំនួន ខណៈក្រុមការងារមិនអាចបញ្ចេញគ្រឿងចក្រចូលអន្តរាគមន៍បានភ្លាមៗ ព្រោះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។

លោកប្រធានមន្ទីរ បានថ្លែងបញ្ជាក់ថា ក្រោយពីអាកាសធាតុបានល្អប្រសើរឡើងវិញ ថ្ងៃនេះក្រុមការងារបច្ចេកទេសបានបញ្ចេញគ្រឿងចក្រចូលកៀរសម្រួល និងកិនបង្ហាប់ផ្លូវឡើងវិញ ដោយសម្រេចការជួសជុលបានប្រវែងប្រមាណ៤គីឡូម៉ែត្ររួចហើយ។ ទោះជាយ៉ាងណា ប្រសិនបើមានភ្លៀងធ្លាក់ជាបន្តទៀត ការងារជួសជុលអាចនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីរក្សាគុណភាពការងារ និងជៀសវាងការខូចខាតបន្ថែម។

លោក សំ លាងទ្រី បានបន្ថែមថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងពង្រឹងការងារថែទាំផ្លូវថ្នល់ទាំងអស់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដើម្បីធានាឲ្យបណ្តាញផ្លូវមានស្ថានភាពល្អ សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយ និងចំណេញពេលវេលា ជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការតភ្ជាប់តំបន់ព្រំដែនឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរអាក់រអួលជាបណ្តោះអាសន្ន និងសូមបើកបរ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមកំណាត់ផ្លូវដែលកំពុងដំណើរការជួសជុល ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា៕