* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ករណីឃាតកម្មប្ដីចាក់សម្លាប់ប្រពន្ធ នៅស្រុកត្រាំកក់ ខេត្តតាកែវ ជនដៃដល់ជាប្ដីត្រូវចាប់ខ្លួនបាននៅខេត្តព្រៃវែង

08-08-2026 14:10

(តាកែវ)៖ ជនដៃដល់ជាប្តីដែលបានប្រើកាំបិតចាក់ប្រពន្ធសម្លាប់ប្រពន្ធ ហើយជិះម៉ូតូរត់គេចខ្លួននោះ ត្រូវបានកម្លាំងនគរបាលតាមស្រាវជ្រាវ និងចាប់ខ្លួនបានហើយ នៅខេត្តព្រៃវែង។

តាមការបញ្ជាក់របស់សមត្ថកិច្ចនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលដឹកនាំដោយ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយនគរបាលស្រុកពារាំងដឹកនាំដោយវរសេនីយ៍ទោ ស៊ុំ សីហា អធិការស្រុក បានស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួនបាននៅស្រុកពារាំង ខេត្តព្រៃវែង។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ និល ចាន់សុភា អាយុ៥០ឆ្នាំ ត្រូវបានប្តីឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ ប្រើកាំបិតចាក់ប្រមាណ៥កាំបិត បណ្តាលឲ្យស្លាប់។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួន។ ទោះជាយ៉ាងណា ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលបានបើកការស្រាវជ្រាវយ៉ាងសកម្ម រហូតតាមរកឃើញ និងចាប់ខ្លួនជនសង្ស័យបាននៅខេត្តព្រៃវែង។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកកាន់សមត្ថកិច្ច ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះ មូលហេតុដែលនាំឲ្យកើតមានអំពើហិង្សាឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ៕