* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា និងឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ

08-08-2026 14:38

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែគាំទ្រកម្ពុជាក្នុងអភិវឌ្ឍជាតិ សេដ្ឋកិច្ច និងសង្គម ក្រោមស្មារតីសាមគ្គីភាព និងចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ដែលមានរយៈពេល៧០ឆ្នាំ គិតមកដល់ឆ្នាំ២០២៦នេះ។

ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ បានពង្រឹងពង្រីកលើវិស័យជាច្រើនរួមទាំងវិស័យទេសចរណ៍ និងកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ» ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងបានលើកឡើងអំពីយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់នូវភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ព្រមទាំងយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។

លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរអំពីការរីកចម្រើន និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ជាងនេះទៅទៀត លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវចំណាប់អារម្មណ៍អំពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់គោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលអាចឱ្យភ្ញៀវទេសចរឡាវ អាចធ្វើដំណើរពីខេត្តជាប់ព្រំដែនកម្ពុជា ទៅដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដោយចំណាយពេលធ្វើដំណើរតាមរថយន្តតែមួយថ្ងៃទេ។ លោកឯកអគ្គរដ្ឋទូត ក៏បានលើកនូវសំណើពិនិត្យលើការសម្រួលភាពងាយស្រួលដល់ប្រជាជននៅខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ អាចធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ឬ ទៅលេងខេត្តចំប៉ាសាក់ តាមរថយន្តគ្រួសារជាដើម។

លោករដ្ឋមន្ត្រី បានស្នើសុំកិច្ចសហការពីស្ថានទូតឡាវ ក្នុងការបន្តគាំទ្រការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ការជំរុញទីផ្សារទេសចរណ៍អន្តរជាតិ (Plus-One) និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» (Three Countries, One Destination) រវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ។

បន្ថែមពីនេះ លោកបានស្នើសុំឯកអគ្គរដ្ឋទូត ជួយសម្របសម្រួលអញ្ជើញរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ អាជ្ញាធរខេត្តជាប់ព្រំដែន ក្រុមធុរកិច្ច ក្រុមវិនិយោគ ភ្នាក់ងារទេសចរណ៍ និងវិស័យឯកជនឡាវ មកចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ដែលគ្រោងរៀបចំដោយក្រសួងទេសចរណ៍នាដើមខែកញ្ញាខាងមុខ នៅខេត្តស្ទឹងត្រែង។

សូមជម្រាបថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងឡាវ ដោយមានការរៀបចំព្រឹត្តការណ៍អបអរសាទរខួបទី៧០ នៃទំនាក់ទំនងការទូត ដែលនឹងប្រារព្ធទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តស្ទឹងត្រែង៕