មុខងារ Like & Comment ថ្មីលើ CoolApp បង្កើនការភ្ជាប់ទំនាក់ទំនង និងចែករំលែកមតិយោបល់

08-08-2026 16:56

(ភ្នំពេញ)៖ កម្មវិធី CoolApp បានដាក់ចេញនូវមុខងារ Like & Comment ថ្មីលើគ្រប់ Channel ទាំងអស់ ដើម្បីឆ្លើយតបនឹងតម្រូវការអ្នកប្រើប្រាស់ក្នុងយុគសម័យឌីជីថល។ មុខងារនេះមានគោលបំណងបង្កើតសហគមន៍នៃការចែករំលែកមតិយោបល់ និងជួយពង្រឹងការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងម្ចាស់ Channel និងអ្នកតាមដាន។ អ្នកប្រើប្រាស់អាចចុច React លើអត្ថបទ រូបភាព ឬវីដេអូដែលពេញចិត្ត និងសរសេរខមមិន (Comment) ផ្លាស់ប្តូរមតិយោបល់ សួរដេញដោល ឬផ្តល់ធាតុចូលបន្ថែមលើប្រធានបទផ្សេងៗ។

ការអនុញ្ញាតឱ្យមានការចូលរួមបញ្ចេញមតិលើគ្រប់ Channel នេះ មិនត្រឹមតែជួយឱ្យអ្នកតាមដានទទួលបានព័ត៌មានប៉ុណ្ណោះទេ ថែមទាំងជួយឱ្យម្ចាស់ Channel ទទួលបាន Feedback និងការគាំទ្រទាន់ពេលវេលាផងដែរ។ មុខងារ Like & Comment នេះដំណើរការយ៉ាងរលូនទាំងនៅលើទូរស័ព្ទដៃ និងកម្មវិធី CoolApp សម្រាប់កុំព្យូទ័រ។ វាមានវត្តមាននៅលើគ្រប់ Channel ទាំងអស់ មិនថាជា Channel ព័ត៌មាន កម្សាន្ត បច្ចេកវិទ្យា ឬចំណេះដឹងទូទៅឡើយ៕

Please download:
https://downloads.coolapp.com.kh