តារាសម្តែង ទ្រី សក្កដា ត្រូវតំណាងអយ្យការចោទប្រកាន់៣បទល្មើស ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងរបួស, ជននេះបើកបរក្រោមឥទ្ធិពលគ្រឿងញៀន

08-08-2026 17:42

(ភ្នំពេញ) តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែសីហានេះ បានចោទប្រកាន់តារាសម្តែង ទ្រី សក្កដា ក្រោយបើកឡានក្រោមឥទ្ធិពលគ្រឿងញៀន បណ្តាលឲ្យក្មេងស្រីអាយុ១៣ឆ្នាំស្លាប់ និងម្តាយរងរបួសធ្ងន់។

តំណាងអយ្យការ បានបញ្ជាក់ថា ជននេះបានប្រើប្រាស់គ្រឿងញៀនប្រភេទ អ៉ិចស្តាស៊ី។

ចំពោះតារាសម្តែងរូបនេះ តំណាងអយ្យការ បានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ប្រើប្រាស់គ្រឿងញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងបើកបរបណ្តាលឲ្យអ្នកដទៃស្លាប់ និងរងរបួស។