* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយបន្តផ្ទាល់៖ ព្រះរាជពិធីពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ក្រោមព្រះរាជអធិបតី ព្រះមហាក្សត្រនៃកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិសនីកម្ពុជា ចេញសេចក្តីបំភ្លឺជុំវិញការលើកឡើងរបស់អ្នកឧកញ៉ា ស៊ូ វីរៈ ពាក់ព័​ន្ធនិតិវិធីភ្ជាប់ចរន្តអគ្គិសនី ចូលស្ថានីយសាកឡាន EV

09-08-2026 11:22

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី៩ ខែសីហានេះ បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងព័ត៌មាន ដែលបានផ្សព្វផ្សាយលើ Facebook Page ឈ្មោះ Neak Oknha Dr. Vireak Suo បានបង្ហោះនាពេលថ្មីៗនេះ ដែលមាន ខ្លឹមសារ៖ «សូមអាជ្ញាធម៌ពាក់ព័ន្ធអគ្គិសនីទាំង៣ មេត្តាពន្លឿននិតិវិធីភ្ជាប់ចរន្តអគ្គិសនីចូលស្ថានីយសាកឡាន EV អោយបានឆាប់ ដើម្បីជួយដល់អ្នកប្រើប្រាស់រថយន្ត EV។ បើអគ្គសនីទាំង៣ បើកអោយមានច្រកចេញចូលតែមួយកាន់តែល្អ»។

អគ្គិសនីកម្ពុជាបញ្ជាក់ថា ស្ថានីយសាកយានយន្តអគ្គិសនី គឺជាប្រភេទធ្វើអាជីវកម្មអគ្គិសនីដែលត្រូវមាន ១-ការគ្រប់គ្រងច្បាស់លាស់ សំដៅធានាផលប្រយោជន៍សុវត្ថិភាពសាធារណៈ និងការកំណត់ថ្លៃតាមអាជ្ញាធរអគ្គិសនីកម្ពុជា និង ២-ភាគច្រើនទាមទារ ការប្រើប្រាស់អានុភាព អគ្គិសនីធំប្រហាក់ប្រហែលរោងចក្រ-សហគ្រាស ឧស្សាហកម្មខ្នាតធំដែរ។ដោយសារភាពស្មុគស្មាញនេះ ការអូសខ្សែបណ្តាញ និងការដ៍ឡើងត្រង់ស្វូរ ត្រូវការពេលវេលាដែលជារឿយៗ អ្នកផ្គត់ផ្គង់អគ្គិសនីដូចជាអគ្គិសនីកម្ពុជា ត្រូវសុំច្បាប់ជីកចិញ្ចើមផ្លូវ ឬខួងកាត់ផ្លូវ ។ល។ ពីស្ថាប័នពាក់ព័ន្ធ។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គិសនីកម្ពុជាអនុវត្តបានជោគជ័យ ជាហូរហែជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនីដល់ស្ថានីយ តាំងពីមានតិចតួចបំផុតរហូតមកដល់បច្ចុប្បន្នចំនួនជាង ៤០០ ទូសាក រួចហើយដោយមិនឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋទូទៅក្បែរស្ថានីយ និងអ្នកដែលប្រើប្រាស់ ខ្សែបណ្តាញអគ្គិសនីជាមួយគ្នានោះឡើយ។

ជាទូទៅ អគ្គិសនីកម្ពុជាតែងតែទទួលបានសំណូមពរពីសាលារាជធានី-ខេត្ត ក្រុង ស្រុកដើម្បីឱ្យជួយវិនិយោគដោយប្រើប្រាស់ថវិកាអគ្គិសនីកម្ពុជា លើទីតាំងសាធារណៈដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ហើយមិនមែនជាទីតាំងប្រភេទអាជីវកម្មរកប្រាក់ចំណេញដូចជា សួនច្បារ កន្លែងហាត់ប្រាណរបងស្ថាប័នរដ្ឋ ដែលប្រជាពលរដ្ឋ អាចប្រើបាន។ល។

ចំពោះទីតាំងអាជីវកម្មរបស់រូបវន្តបុគ្គល ឬក្រុមហ៊ុនឯកជន ប្រសិនបើមានការប្រើប្រាស់ច្រើន ហើយមានលក្ខណៈជាអចិន្ត្រៃយ៍នោះ អគ្គិសនីកម្ពុជាអាចជួយគាំទ្រ ដោយកន្លងមកបានវិនិយោគអស់រាប់ម៉ឺន-រាប់សែនដុល្លារលើ ខ្សែបណ្តាញ និងត្រង់ស្វូរ ចំពោះទីតាំងនីមួយៗរួចហើយ ប៉ុន្តែក៏រក្សាសិទ្ធិមិនអន្តរាគមន៍លើទីតាំងតូចៗមិនសូវមាន សក្តានុពលឬដោយអ្នកស្នើសុំអាចប្រើសម្រាប់រយៈពេលខ្លីនោះទេ។

ករណីក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានស្នើសុំ ១៥ទីតាំង ចាប់ពីចុងឆ្នាំ២០២៥ ក្នុងនោះបានភ្ជាប់អគ្គិសនីប្រើប្រាស់រួចហើយ ៨ទីតាំង (៤ទីតាំង វិនិយោគខ្លួនឯង និង ៤ទីតាំងទៀត ដោយអគ្គិសនីកម្ពុជាប្រមាណ ១៤ម៉ឺនដុល្លារ)។ ទីតាំងចំនួន ២ទៀត នៅខេត្តក្រចេះ និងស្វាយរៀង បានចុះកិច្ចព្រមព្រៀងរួចរាល់ ប៉ុន្តែក្រុមហ៊ុនពុំទាន់មកបំពេញបែបបទ ភ្ជាប់ចរន្តនៅឡើយ ទោះបីជាបានជម្រាបជូន ២ដងរួចហើយ។ ជាក់ស្ដែង ទីតាំងនៅខេត្តក្រចេះ អគ្គិសនីកម្ពុជាបានដំឡើងត្រង់ស្វូររួចរាល់ ប៉ុន្តែក្រុមហ៊ុនពុំទាន់បានដំឡើងស្ថានីយរបស់ខ្លួននៅឡើយ។

ដោយឡែក ៥ទីតាំងទៀត ក្រុមហ៊ុន និងក្រុមការងារបានចុះពិនិត្យទីតាំងនៅខែមិថុនា ២ទីតាំង និងចុងខែកក្កដា ៣ទីតាំងទៀត ដែលក្នុងនោះ ១ទីតាំងបានជួល រយៈពេលខ្លីតែមួយឆ្នាំប៉ុណ្ណោះធ្វើឱ្យអគ្គិសនីកម្ពុជាមិនអាចវិនិយោគជូនបានទេ។

ដើម្បីឱ្យបានរហ័សស្របពេលដែល ថវិការដ្ឋមានកំណត់ អគ្គិសនីកម្ពុជានឹងឱ្យក្រុមហ៊ុនធ្វើការវិនិយោគដោយខ្លួនឯងចំពោះទីតាំងនៅសេសសល់ដូចករណី ៤ទីតាំង កន្លងមក ហើយអគ្គិសនីកម្ពុជានឹងភ្ជាប់ចរន្តជូននៅពេលក្រុមហ៊ុន៏បញ្ចប់ការងាររបស់ខ្លួនជាស្ថាពរ។

អគ្គិសនីកម្ពុជាតែងតែយកចិត្តទុកដាក់កែលម្អសេវារបស់ខ្លួន និងឆ្លើយតបទៅអតិថិជនតាមរយៈលេខទូរស័ព្ទ Hotline ១២៩៨ និងតាមរយៈទំព័របណ្ដាញសង្គម Facebook ផ្លូវការរបស់ «អគ្គិសនីកម្ពុជា-EDC» ហើយជារឿយៗតែងតែបាន សំណូមពរឱ្យអតិថិជនប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីផ្ដល់ការទិតៀន និងសុំដំណោះស្រាយផ្សេងៗ។

ការបង្ហោះសារតាម គណនីផ្ទាល់ខ្លួនដើម្បីស្វែងរកប្រជាប្រិយភាព ញុះញង់ដោយផ្ដល់ព័ត៌មានមិនពិត ឬមិនគ្រប់ជ្រុងជ្រោយ មិនមែនជាវិធីរក ដំណោះស្រាយដែលសមហេតុផលនិងមានប្រសិទ្ធភាពនោះទេ។

អគ្គិសនីកម្ពុជា សូមសំណូមពរជាថ្មីដល់អតិថិជនទាំងអស់ បន្តប្រើប្រាស់យន្តការផ្លូវការរបស់អគ្គិសនីកម្ពុជា ដើម្បីទទួលបានសេវាសមស្របដែលបងប្អូនចង់បាន ហើយអគ្គិសនីកម្ពុជា ប្ដេជ្ញាដោះស្រាយចម្ងល់ ឬបញ្ហាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានប្រកបដោយការទទួលខុសត្រូវខ្ពស់៕