* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទឹកចិត្តសហគ្រាសបន្តពង្រឹងស្តង់ដារផលិតផល ដើម្បីរក្សាអតិថិជន (Video inside)

09-08-2026 11:46

(ភ្នំពេញ)៖ ការពង្រឹងស្តង់ដារផលិតផល គឺជាកត្តាចាំបាច់ និងជាយុទ្ធសាស្ត្រដ៏សំខាន់មួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាស និងធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់។

ការពង្រឹងស្តង់ដារផលិតផល មិនត្រឹមតែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគរយៈពេលវែង ដែលនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងសម្រាប់សហគ្រាស អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិទាំងមូល។

ឧកញ៉ាបណ្ឌិត ឈិន កេន អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានមានប្រសាសន៍ថា ការពង្រឹងស្តង់ដារផលិតផលក្នុងស្រុក គឺជាគន្លឹះដ៏សំខាន់ ដើម្បីអាចជំនួសផលិតផលនាំចូលបាន។

លោកបានសង្កត់ធ្ងន់ថា «បើទោះបីជាស្តង់ដាររបស់យើងមិនទាន់ដល់កម្រិត ដូចផលិតផលនាំចូលក៏ដោយ ក៏យើងត្រូវតែបន្តពង្រឹងខ្លួនបន្តិចម្តងៗ ដើម្បីឲ្យមានស្តង់ដារកាន់តែប្រសើរឡើង»។

លោកបានបន្ថែមថា កង្វះខាតស្តង់ដារផលិតផល នឹងធ្វើឲ្យអ្នកទិញពិបាកក្នុងការគាំទ្រ។ ដូច្នេះ លោកបានសំណូមពរឲ្យគ្រប់ភាគីពាក់ព័ន្ធ គិតគូរឲ្យបានស៊ីជម្រៅអំពីស្តង់ដារនេះ ដោយរក្សា ពង្រឹង និងព្យាយាមអភិវឌ្ឍឲ្យប្រសើរជាងមុន ដើម្បីឲ្យគុណភាពផលិតផលរបស់យើងកាន់តែមានភាពជឿជាក់ដល់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់នឹងអាចប្តូរចិត្ត ប្រសិនបើផលិតផលខ្វះស្តង់ដារ ពោលគឺមិនត្រូវពង្រឹងតែក្នុងរយៈពេលខ្លី ហើយទម្លាក់ស្តង់ដារវិញនោះទេ។

ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរ ពីបញ្ហាប្រឈមរបស់ក្រសួងដែលជាស្ថាប័នចេញស្តង់ដារ ដោយសារមានការងារច្រើនក្នុងពេលតែមួយ ដែលធ្វើឱ្យមានការរាំងស្ទះ។ ហេតុនេះ លោកបានស្នើឲ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសមន្ទីរពិសោធន៍ដែលមានសមត្ថភាព និងត្រូវបានទទួលស្គាល់ដោយរដ្ឋ ដើម្បីជួយសម្រួលដល់ដំណើរការនៃការធ្វើសំណាក និងការចេញលទ្ធផល ដែលនឹងរួមចំណែកដល់ការជំរុញការពង្រឹងទីផ្សារផលិតផលក្នុងស្រុកឲ្យកាន់តែមានគុណភាព និងភាពប្រកួតប្រជែងខ្ពស់៕

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ឈិន កេន៖