* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត ឥន សុផល ពន្យល់អំពីជនភៀសខ្លួនកម្ពុជា ដែលភៀសសឹកនៅជំរំភៀសខ្លួនថៃ (Video inside)

09-08-2026 12:29

(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល អ្នកស្រាវជ្រាវប្រវិត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានប្រាប់មកកាន់បណ្ដាញព័ត៌មាន Fresh News អំពីសាវតា និងដំណើរការនៃជនភៀសខ្លួនកម្ពុជា ដែលបានភៀសខ្លួនទៅនៅជំរំភៀសខ្លួនថៃ។

ដោយផ្ដើមពីនាយករដ្ឋមន្ត្រីថៃលោក ក្រៀងសាក់ ចាម៉ាណន់ (Kriangsak Chamanan) កំណត់នយោបាយបើកចំហព្រំដែនអនុញ្ញាតទទួលយកជនភៀសខ្លួនខ្មែរ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៧៩ មជ្ឈមណ្ឌលជនភៀសខ្លួននៅខេត្តស្រះកែវ បានបើកជាផ្លូវការ។ ពេលនោះមានរថយន្តក្រុងចំនួន ១០០គ្រឿង បានដឹកប្រជាជនប្រមាណជាង ២៨,០០០នាក់ មកពីព្រំដែនឆ្ពោះទៅកាន់វាលស្រែប្រហែល ៦០គីឡូម៉ែត្រ ពីព្រំដែនចូលទៅក្នុងទឹកដីថៃ ហើយទីនោះបានក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងដោយអង្គការ UNHCR នៅខេត្តស្រះកែវ។

លោកបណ្ឌិត ឥន សុផល បានបញ្ជាក់ថា គោលនយោបាយថ្មីរបស់លោក ក្រៀង សាក់ ដែលអនុញ្ញាតទទួលយកជនភៀសខ្លួន គឺស្ថិតក្រោមសម្ពាធអន្តរជាតិយ៉ាងខ្លាំងជាពិសេសសហរដ្ឋអាមេរិក តែក្រុមនិយមថៃ មិនខ្វល់ពីសម្ពាធអន្តរជាតិនោះទេ នាំគ្នាធ្វើបាតុកម្មរហូតឈានដល់ផ្លូវទ័លច្រកធ្វើឱ្យលោក ក្រៀង សាក់ ត្រូវបានបណ្តេញចេញពីតំណែងនៅខែកុម្ភៈ ឆ្នាំ១៩៨០ រួចតែងតាំងលោក ព្រេម ទីនស៊ូឡានន់ដា (Prem Tinsulanonda) ឱ្យធ្វើជានាយករដ្ឋមន្ត្រីជំនួស ហេតុនេះគោលនយោបាយបើកទ្វារទទួលយកជនភៀសខ្លួនក៏ត្រូវបញ្ចប់ទៅវិញនៅដើមឆ្នាំ១៩៨០។ លោក ព្រេម ទីនស៊ូឡានន់ដា មិនអនុញ្ញាតឱ្យមានជំរំជនភៀសខ្លួននៅលើទឹកដីថៃ ដូច្នេះជំរំជនភៀសខ្លួន ត្រូវបញ្ជូនមកសាងសង់នៅលើទឹកដីខ្មែរតាមព្រំដែនមានតែជំរំ «ខៅអ៊ីដាង» មួយប៉ុណ្ណោះនៅក្នុងទឹកដីថៃ។

ប៉ុន្តែជំរំជនភៀសខ្លួន ត្រូវបានផ្លាស់ប្តូរចេញ-ចូលទឹកដីកម្ពុជានិងថៃ ជាញឹកញាប់នៅពេលមានការវាយប្រហារ ដូចករណីជំរំណងចាន់ បានផ្លាស់ចេញ-ចូលទឹកដីថៃ មិនតិចជាង៦លើកទេ ពេលស្ងប់ស្ងាត់ពីការច្បាំងគ្នា ត្រូវរើចូលទឹកដីកម្ពុជាវិញ។
ក្នុងនាមជាអ្នកស្រាវជ្រាវប្រវិត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត ឥន សុផល បានបន្ថែមឲ្យលម្អិតទៀតថា រដ្ឋាភិបាលថៃ UNHCR និងកម្ពុជា តំណាងដោយ SNC បានចុះកិច្ចព្រមព្រៀងស្តីពី ការធ្វើមាតុភូមិនិវត្តន៍នៃជនភៀសខ្លួនកម្ពុជាពីជំរំលើទឹកដីថៃ បានចុះហត្ថលេខានៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ហើយការដឹកជញ្ជូនជនភៀសខ្លួនជាក់ស្តែង បានចាប់ផ្តើមថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩២។

របាយការណ៍ផ្លូវការរបស់ UN បញ្ជាក់ថា ចន្លោះថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩២ និងខែមេសា ឆ្នាំ១៩៩៣ មានមនុស្សសរុប ៣៨៧,១៨០នាក់ វិលត្រឡប់មកកម្ពុជា ក្នុងនោះ ៣៨៥,១៧២នាក់ មកពីប្រទេសថៃ។ ប្រតិបត្តិការសំខាន់ត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៣ មុនការបោះឆ្នោតខែឧសភា ឆ្នាំ១៩៩៣។

លោកបណ្ឌិត បានចោទជាសំនួរថាតើមានជនភៀសខ្លួនកម្ពុជាឯណាទៅរស់នៅលើទឹកដីថៃរហូតមកដល់ពេលនេះ?

ដូច្នេះភូមិព្រៃចាន់ ភូមិជោគជ័យ បឹងត្រកួន អូភ្លុកដំរី ថ្មដា និងតំបន់ផ្សេងទៀតដែលទាហានថៃកំពុងគ្រប់គ្រងសុទ្ធតែស្ថិតនៅក្រោមរដ្ឋបាលភូមិស្រុកខេត្តរបស់កម្ពុជា តាំងពីមុនសម័យបារាំងរហូតមកដល់សម័យ UNTAC ឆ្នាំ១៩៩៣ បានរៀបចំបោះឆ្នោតនៅតំបន់ទាំងនោះ។ ជាងនេះទៅទៀត បើភាគីថៃថាតំបន់ទាំងនោះជាទឹកដីថៃ មានន័យថា UNTAC ឆ្នាំ១៩៩៣ ទៅរៀបចំបោះឆ្នោតនៅលើទឹកដីរបស់ថៃឬ?