* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញសម្ពោធអគារសិក្សាថ្មី ២ខ្នង នៅខេត្តតាកែវ ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

09-08-2026 13:39

(តាកែវ)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន២ខ្នង នៅសាលាបឋមសិក្សាសំរោង ក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

អគារសិក្សាថ្មីទាំងនេះ គឺជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី។ កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី សហគមន៍ខ្មែរ-ឥស្លាម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ១,៤០០នាក់។

នៅក្នុងពិធីនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីការរីកចម្រើន និងកំណើនសេដ្ឋកិច្ចរបស់ខេត្តក្នុងឆមាសទី១ ឆ្នាំ២០២៦។ លោកអភិបាលខេត្ត ក៏បានរំលឹកពីប្រវត្តិរបស់សាលាបឋមសិក្សាសំរោង ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨២មកម៉្លេះ។

ថ្លែងទៅកាន់អ្នកចូលរួម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់គណៈកម្មការសាងសង់ ក៏ដូចជាសប្បុរសជនទាំងអស់ដែលបានជួយជ្រោមជ្រែងរហូតលេចចេញជាសមិទ្ធផលនេះឡើង។

លោកបានស្នើឱ្យមានការថែទាំអគារសិក្សាថ្មី ដែលទើបទទួលបាននេះ ដើម្បីធានាដល់ការប្រើប្រាស់ ប្រកបដោយនិរន្តរភាព ជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ទាំងមូលហើយត្រូវបន្តពង្រឹងការគ្រប់គ្រង សាលារៀន ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពរឹងមាំ ដើម្បីធានាបាននូវការផ្តល់សេវាអប់រំមូលដ្ឋានប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងការរីកចម្រើននៃសង្គមជាតិ៕