* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចាត់វិធានការក្រុមហ៊ុន ២ ឱ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ

09-08-2026 20:23

(ព្រះសីហនុ)៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរសង្កាត់លេខ១ និងលោកមេភូមិ៣ (ទំនប់រលក) បានចុះពិនិត្យ និងស្រាវជ្រាវករណីទឹកសមុទ្រឡើងពណ៌ខ្មៅ នៅតំបន់ទំនប់រលក ស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កិច្ចសហការចុះត្រួតពិនិត្យនេះបានធ្វើឡើងនាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅតំបន់ទំនប់រលក និងស្ពានឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងកិច្ចសហការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញទីតាំងសង្ស័យចំនួន ០២ ដែលបង្កឱ្យមានទឹកពណ៌ខ្មៅហូរចូលអូរធម្មជាតិ និងបន្តហូរធ្លាក់ចូលសមុទ្រ។ ទីតាំងទាំងនោះរួមមាន ក្រុមហ៊ុន HUN KIM HONG 86 Logistics CO., LTD និងក្រុមហ៊ុន TNT VN ដែលជាប្រភេទរោងចក្រកិនកំទេចឈើអាកាស្យា ដើម្បីនាំចេញសម្រាប់កែច្នៃជាក្រដាសកាតុង និងក្រដាសអនាម័យ។ ក្រុមហ៊ុនទាំងពីរនេះមានទីតាំងស្ថិតនៅក្រុម២ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជាលទ្ធផលនៃការពិនិត្យ ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនទាំងពីរពុំបានបង្ហូរទឹកកខ្វក់របស់ខ្លួនចូលសមុទ្រដោយផ្ទាល់នោះទេ ប៉ុន្តែក្រុមហ៊ុនបានទុកដាក់សំណល់មិនត្រឹមត្រូវ ដោយគរឈើអាកាស្យាដែលបានកិនឱ្យទៅជាកំទេចឈើម៉ត់ៗ នៅលើបរិវេណដីរបស់ក្រុមហ៊ុនដោយគ្មានដំបូលគ្រប។ ហេតុនេះហើយ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ទឹកភ្លៀងបានជ្រាបចូលទៅក្នុងសំណល់ទាំងនោះ បណ្ដាលឱ្យហូរចូលប្រភពទឹកសាធារណៈ (អូរធម្មជាតិ)។

បច្ចុប្បន្ន ក្រុមការងារបានចាត់វិធានការឱ្យក្រុមហ៊ុនទាំងពីរបញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកពណ៌ខ្មៅចូលប្រភពទឹកសាធារណៈបន្តទៀត។ ក្រុមហ៊ុនត្រូវធ្វើការកែលម្អបរិស្ថាន រៀបចំអាងចម្រោះទឹកកខ្វក់ឱ្យបានត្រឹមត្រូវ និងធ្វើការទុកដាក់សំណល់កំទេចឈើអាកាស្យាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងស្របតាមច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថានជាធរមាន។ ជាមួយគ្នានេះ ក្រុមការងារក៏បានសម្រេចយកសំណាកទឹកចំនួន ០២ សំណាក ដើម្បីបញ្ជូនទៅវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ៕