* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពលរដ្ឋខ្វះខាតនៅស្រុកពញ្ញាឮ ខេត្តកណ្ដាល ទទួលបានអំណោយរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល

10-08-2026 09:53

(កណ្ដាល)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិបដិមាករ ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ បានទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ការចែកអំណោយនេះធ្វើឡើងតាមរយៈលោក ផេង គីមស្រ៊ុន ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលថ្នាលយុវជនកម្ពុជា និងក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល។

ក្នុងឱកាសនោះដែរលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរនឹករលឹកសាកសួរសុខទុក្ខពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រួសារដែលបានទទួលអំណោយផងដែរ។

ដោយឡែកលោក ទួន សុខុន បានលើកឡើងថា សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ម្យ៉ាងទៀតលោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នា។

លោកបានបន្តថាផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ ត្រូវនឹកដល់អ្នកដាំ ទីណាមានការលំបាក ទីនោះមានគណបក្ស ប្រជាជនកម្ពុជា និងមានវត្តមានសម្តេចបវរធិបតី ព្រមទព្រមទាំងថ្នាក់ដឹកនាំរបស់គណបក្សដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។

អំណោយប្រគល់ជូនរួមមានដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកសុីអុីវ, ប៊ីចេង, ទឹកសុទ្ធ និងថវិកាមួយចំនួន។

នាឱកាសនោះលោកជំទប់ទី១ តំណាងឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពស់ខ្ពស់បំផុតជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរ តែងតែឧបត្ថម្ភដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងជាក់ស្តែងពួកគាត់ ទទួលបានដូចថ្ងៃនេះ៕